ព័ត៌មានកីឡា

រស់ សំអឿន ស្តាយក្រោយដែលមិនបានលេង AFC CUP 2018​ ជាមួយ Lao Toyota FC

ខ្សែការពារ រស់ សំអឿន ដែលជាអតីតកីឡាករក្រុមជើងឯកលីគកំពូល ២០១៧ បឹងកេត បន្ទាប់ពីបានមកចូលរួមជាមួយក្លិបចំណូលថ្មីនៃលីគកំពូលកម្ពុជា វិសាខា បាននិយាយថា មានអារម្មណ៍ស្តាយក្រោយដែលមិនបានលេងពានរង្វាន់ AFC CUP 2018។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ លើកឡើងថា៖ «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ដែលមិនបានលេងក្នុងពានរង្វាន់ AFC CUP ដោយសារតែខ្ញុំបានសម្រេចចិត្តចាកចេញពីក្លិប បឹងកេត តែទោះជាយ៉ាងណាក៏ដោយនេះគឺជាការសម្រេចចិត្តរបស់ខ្ញុំ»។ កីឡាករជម្រើសជាតិកម្ពុជារូបនេះ ទើបតែផ្លាស់មកក្លិប វិសាខា ប្រមាណជា៣សប្តាហ៍កន្លងទៅ បន្ទាប់ពីលើកពានលីគកំពូលកម្ពុជា រដូវកាល ២០១៧ ជាមួយក្លិប បឹងកេត រួច។

សូមបញ្ជាក់ថា ក្រោយក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា បឹងកេត ត្រូវដំណាងឲ្យក្រុមកម្ពុជាប្រកួតក្នុងពានរង្វាន់ AFC CUP 2018 ក្នុងវគ្គជម្រុះជាមួយក្រុម Lao Toyota FC របស់ប្រទេសឡាវ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

មតិយោបល់