ព័ត៌មានកីឡា

Roma បញ្ចប់ក្តីស្រម៉ៃរបស់ Chelsea

ការព្យាយាមចង់បានខ្សែប្រយុទ្ធបូស្នៀ Eden Dzeko របស់ក្រុមតោខៀវ Chelsea ត្រូវបានបរាជ័យ បន្ទាប់ពីក្រុម Roma បានចេញមុខ ក្នុងការបដិសេធលក់កីឡាកររូបនេះ នៅរដូវកាលដោះដូរកីឡាករបច្ចុប្បន្ននេះ។

ជាក់ស្តែងណាស់ បើតមករចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុមចចកអ៊ីតាលី Roma បានបដិសេធ មិនលក់ខ្សែប្រយុទ្ធ Eden Dzeko ឲ្យក្រុមតោខៀវ Chelsea ឡើយ។ ការបដិសេធ មិនលក់ Dzeko នេះដែរធ្វើឡើង បន្ទាប់ពីក្រុម Roma កំពុងលេងធ្លាក់ទម្រង់យ៉ាងខ្លាំងនាពេលនេះ ដោយតម្រូវឲ្យក្លិបអ៊ីតាលីមួយនេះ ត្រូវពង្រឹងបន្ថែមទៀត​ដើម្បីមានឱកាសលេង Champion League ឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរថា Eden Dzeko កំពុងតែវិវត្តន៍ខ្លួនជាកីឡាករ ដែលរកគ្រាប់បាល់បានយ៉ាងច្រើនជាងគេក្នុងមួយរដូវកាលឲ្យ Roma កាលពីរដូវកាលមុន ខណ:រដូវកាលនេះ Dzeko នៅតែជាតួអង្គសំខាន់របស់ Roma ដដែល។ ដោយហេតុនេះហើយ ទើបតម្រូវឲ្យក្រុមចចក Roma មិនលក់ Eden Dzeko ឲ្យក្រុមតោខៀវ Chelsea ឡើយ​ ព្រោះថាក្លិបអ៊ីតាលីមួយនេះ ត្រូវការខ្សែប្រយុទ្ធសំខាន់រូបនេះ ជួយក្លិបឲ្យមានតំណែង Champion League រដូវកាលក្រោយសិន។

មតិយោបល់