ការប្រជែងគ្នាទិញកីឡាករកាលពីរដូវក្តៅកន្លងមក រួមទាំងទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ននេះ មិនទាន់ស្ងប់ស្ងៀមឡើយ រវាងក្រុមជើងខ្លាំងទាំង២ នៅអង់គ្លេស បីសាចក្រហម Manchester United និងតោខៀវ Chelsea ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានបន្តមកប្រជែងជាមួយក្រុម Chelsea ក្នុងការដណ្តើមយកខ្សែបម្រើឈីលី Arturo Vidal ពីក្រុម Bayern Munich ។ ការចង់បានកីឡាករវ័យ ៣០ឆ្នាំឈីលីរូបនេះ មកកាន់ Old Trafford នេះដែរ ដោយសារតែលោក Jose Mourinho ចង់ឲ្យ Alexis Sanchez មានដៃគូដ៍ល្អ ដែលលេងរួមជម្រើសជាតិគ្នា ដោយសារ Vidal និង Sanchez លេងត្រូវជើងគ្នាយ៉ាងខ្លាំង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់លោក Jose Mourinho នោះគឺ លោកតែងតែរំខានលោក Antonio Conte ក្នុងការទិញកីឡាករជានិច្ច។ ក្នុងនោះដែរ កាលពីរដូវក្តៅកន្លងមក Mourinho បានប្រជែងទិញ Romelu Lukaku ជាមួយលោក Conte ក្រោយមកថ្មីៗនេះ បានបន្តមកប្រជែងទិញយក Alexis Sanchez ទៀត។ យ៉ាងណាវិញនោះ លោក Jose Mourinho នៅមិនទាន់អស់ចិត្តឡើយ ដោយគ្រូបង្វឹកក្រុមបីសាចក្រហម Manchester United ដែមានរសហ្សនាមថា Special One នោះ បានបន្តមកប្រជែងទិញយក Arturo Vidal ជាមួយលោក Antonio Conte ទៀត។ រ
ង់ចាំមើលថា តើលោក Mourinho អាចប្រជែងឈ្នះលោក Conte ដែរឬទេ ក្នុងការនាំយក Arturo Vidal ខណៈក្លិប Bayern Munich មិនមានបំណងលក់កីឡារឈីលីរូបនេះឡើយ។
មតិយោបល់