ក្រុម Paris Saint Germain នឹងត្រូវធ្វើដំណើរទៅប្រកួតនៅទឹកដី Santiago Benabeu នៅយប់ថ្ងៃពុធខាងមុខនេះ ក្នុងជំនួបក្របខ័ណ្ឌ UEFA Champion League វគ្គ ១៦ ក្រុមចុងក្រោយជើងទី១ ។
យ៉ាងណាវិញនោះដែរ បើតាមប្រភពពត៌មានពីប្រទេសបារាំង ដែលដកស្រង់ចេញពី Diario Gol បានឲ្យដឹងថា ក្រុម Paris Saint Germain ហាក់មិនទុកចិត្តអាជ្ញាកណ្តាលនៅអេស្ប៉ាញ ក្នុងការប្រកួតជាមួយ Real Madrid ឡើយ។ ការខ្លាចរអាអាជ្ញាកណ្តាល នៅអេស្ប៉ាញនេះដែរ ដោយសារតែ Paris Saint Germain ធ្លាប់មានប្រវត្តិម្តងរួចមកហើយ កាលពីឆ្នាំមុន ដែលពួគេបានចាញ់ក្រុម Barcelona យ៉ាងអាម៉ាស់ នៅអេស្ប៉ាញ ដោយត្រូវបានក្រុម Barcelona លុតដល់ទៅ ៥-០ ខណៈជើងទី១ Paris Saint German បានយកឈ្នះ ៤-០ រួចមក។ ការបរាជ័យនៅេអេស្ប៉ាញឆ្នាំមុន ក្រុមអ្នកមានបារាំងមួយនេះ បានមើលឃើញពីកំហុសរបស់អាជ្ញាកណ្តាលក្នុងទីលាន ដែលផ្តល់ការកាត់សេចក្តីមិនយុត្តិធម៌ដល់ក្រុម Paris Saint Germain រហូតមានការជ្រុះចេញយ៉ាងអាម៉ាស់បំផុត។
ជាក់ស្តែងណាស់ ក្នុងជំនួបជាមួយ Real Madrid ក្នុងពេលដ៍ខ្លីខាងមុខនេះ ក្នុងវគ្គ ១៦ក្រុមចុងក្រោយដដែល Paris Saint Germain នៅតែមានការព្រួយបារម្ភដដែល ដោយក្លិបបារាំងមួយនេះ ខ្លាចអាជ្ញាកណ្តាល នៅអេស្ប៉ាញបន្តផ្តល់ភាពមិនយុត្តធម៌ដល់ពួកគេ ដូចឆ្នាំមុនទៀត។
មតិយោបល់