មហិច្ឆតារបស់ក្រុម Muangthong United (ថៃ) ដើម្បីឈានទៅប្រកួតក្នុងក្របខ័ណ្ឌ AFC Champions League ឆ្នាំ ២០១៨ ត្រូវបានបញ្ចប់បន្ទាប់ពីបរាជ័យ ៣-០ ក្រោមស្នាដៃក្រុម Kashiwa Reysol របស់ប្រទេសជប៉ុន កាលពីម្សិលមិញ។
នៅក្នុងការប្រកួតវគ្គទី ១ មិនមានគ្រាប់បាល់ទាត់បញ្ចូលទីឡើយ តែឈានដល់វគ្គទី២ កីឡាករខ្សែបម្រើសញ្ជាតិប្រេស៊ីល Cristiano ស៊ុតបញ្ចូលទី ២ គ្រាប់ឲ្យ Kashiwa Reysol នៅនាទី ៥១ នឹង ៦២ ខណៈដែលជិតចប់ ពោលគឺនាទី ៨៩ កីឡាករ Junya Ito បន្ថែមមួយគ្រាប់ទៀត ធ្វើឲ្យក្រុមរបស់ប្រទេសជប៉ុនឈ្នះ Muangthong United ៣ទល់០ ក្នុងទឹកដីខ្លួន។
Kashiwa នឹងត្រូវចូលរួមប្រកួតក្នុងពូល E នៃក្របខ័ណ្ឌ AFC Champions League ដែលពួកគេនឹងជួបជាមួយក្លិប Jeonbuk Hyundai Motors, Kitchee និង Tianjin Quanjian ៕
មតិយោបល់