ខ្សែប្រយុទ្ធជើងចាស់ Tim Cahill បានវិលត្រលប់ទៅកាន់ក្លិបចាស់ Millwall វិញ នៅលើកិច្ចព្រមព្រៀងរយៈពេលខ្លីមួយក្នុងគោលបំណងដើម្បីរក្សាតំណែងរបស់គាត់នៅក្នុងក្រុមជម្រើសជាតិ ពេលការប្រកួត World Cup 2018 នៅរដូវក្តៅនេះ។
កីឡាករវ័យ ៣៨ ឆ្នាំរូបនេះ ធ្លាប់បានលេងឲ្យក្រុម Millwall ក្នុងឆ្នាំ ១៩៩៨ និងបានបង្ហាញខ្លួនជាង ២៥០ ប្រកួត មុននឹងចាកចេញនៅឆ្នាំ ២០០៤ ដើម្បីចូលរួមជាមួយក្រុម Everton នៃក្របខ័ណ្ឌ English Premier League ។ ក្រោយមកកីឡាករអូស្រ្តាលីបានលេងឲ្យ New York Red Bulls, Shanghai Shenhua, Hangzhou Greentown និង Melbourne City។
ការចូលរួមជាមួយ Melbourne City ក្នុងឆ្នាំ ២០១៦ ខ្សែប្រយុទ្ធ Cahill បានសំរេចចិត្តចាកចេញពីក្រុម A-League កាលពីខែមុន បន្ទាប់ពីមិនសូវបានបង្ហាញខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ ៣៨ ឆ្នាំរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលីទទួលបានជ័យជម្នះ សម្រាប់ឈានទៅចូលរួម World Cup 2018 នៅប្រទេសរុស្ស៊ី ដោយស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងការទទួលជ័យជម្នះជាលើកទី ២ ជាមួយជម្រើសជាតិ ស៊ីរី កាលពីខែតុលា។
Cahill គឺជាអ្នកទាត់បាល់បញ្ចូលទីនៅក្នុងក្រុមជម្រើសជាតិបានច្រើនជាងគេឲ្យប្រទេសអូស្រ្តាលី ជាមួយនឹងគ្រាប់បាល់ចំនួន ៥០ គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ១០៤ លើក នឹងជាកីឡាករដែលបានបង្ហាញខ្លួនក្នុងការប្រកួត World Cup ចំនួន ៣ លើក ជាប់ៗគ្នា(៤ឆ្នាំធ្វើម្តង)៕
មតិយោបល់