ក្រុមបីសាចក្រហម Manchester United បានយល់ព្រមលក់ខ្សែបម្រើវ័យ២៨ឆ្នាំអេស្ប៉ាញ Ander Herrera នៅរដូវកាលក្រោយនេះហើយ តែមិនមែនលក់ឲ្យក្រុម Barcelona ឡើយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Tuttosports ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា ក្លិបបាល់ទាត់ AC Milan បានរៀបចំក្នុងការនាំយក Ander Herrera ក្នុងតម្លៃ ៣២ លានផោន នៅរដូវក្តៅខាងមុខនេះហើយ។ ការលក់ Herrera ក្នុងតម្លៃត្រឹម ៣២ លានផោនឲ្យក្រុម AC Milan នេះដែរបានក្លាយជារឿងដ៍ភ្ញាក់ផ្អើលមួយ ព្រោះថាកាលពីរដូវក្តៅកន្លងមក ក្រុម Barcelona បានតាមប្រមាញ់ Herrera ក្នុងតម្លៃ ប្រមាណជា ៨៩-១០០ លានផោន តែបែរជាក្រុមបីសាចក្រហម Manchester United មិនព្រមលក់ទៅវិញ។ យ៉ាងណាវិញ ក្រោយពេលដែលលោក Jose Mourinho បាននាំយក Nemanja Matic មកកាន់ Old Trafford បានធ្វើឲ្យ Herrera ចាប់ផ្តើមលេងសូវមានឱកាស ក្នុងជម្រើស ១១ នាក់ដំបូង ជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់កីឡាករអេស្ប៉ាញរូបនេះ ស្រកស្រុតជាងមុន។
ម្យ៉ាងវិញទៀតនោះ Man Utd បានសម្រេចចិត្តលក់ Ander Herrera នៅរដូវក្តៅខាងមុខនេះហើយ ដើម្បីត្រៀមទិញកីឡាករបន្ថែមទៀត ដោយមិនខ្វល់ពីតម្លៃខ្លួនចាស់ ដែលក្រុម Barcelona ធ្លាប់ផ្តល់ឲ្យឡើយ។



មតិយោបល់