ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៦និង៥នាទីព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្តមិនចាំម៉ាក បុកម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ស្ថិតក្នុងភូមិតាមូតសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះទី១ឈ្មោះ ថន សុខខុំ ភេទប្រុស អាយុ៣៦(របួសធ្ងន់) បានឌុបកូន២នាក់ទៅសាលាទី១ឈ្មោះ ខុំ ភិរុណ ភេទប្រុស អាយុ៧ឆ្នាំ(របួសស្រាល) ទី២ឈ្មោះ ខុំ ណារ៉ាក់ ប្រុស អាយុ១០ឆ្នាំ(របួសស្រាល) អ្នកទាំង៣រស់នៅភូមិឃុំកើតហេតុ។ ចំណែកជនបង្កឈ្មោះ នួន ប៊ុនណា ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅខេត្តក្រចេះ។ ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ចំណែកវត្ថុតាងមកយកមករក្សាទុក នៅអធិការដ្ឋានគរបាលស្រុក៕




មតិយោបល់