កំពូលតារាចម្រៀង៤រូបប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបង្ហាញខ្លួនក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នាថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។
តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានកីឡាឲ្យដឹងថា ការប្រកួតកីឡាជាប្រវត្តិសាស្ត្រនេះ នឹងមានវត្តមានលោក ព្រាប សុវត្ថិ លោក ខេមរៈ សេរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា មាស សុខ សោភា។
ក្រៅពីទស្សនីភាពសិល្បៈនេះ ក៏មានការសម្តែងក្បាច់គុនបុរាណខ្មែរ ក្រោមវត្តមានសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
មតិយោបល់