សិង្ហបុរីៈ រដ្ឋមន្ត្រីការបរទេសជប៉ុ លោក Taro Kono បានអំពាវនាវដល់សហគមន៍អន្តរជាតិកុំឲ្យខ្វាក់ភ្នែក ដោយសារការបិទបាំងពីផែនការវាយប្រហារ របស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ការថ្លែងរបស់រដ្ឋមន្ត្រីជប៉ុន បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ត្រូវបានមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមួយ នៅទីក្រុងព្យុងយ៉ាង។
ការអញ្ជើញនេះ ត្រូវបានស្នើឡើងដោយប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យូជុង នៅអំទ្បុងពេលដែលលោកស្រី បានធ្វើដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងារ ក្នុងទីក្រុង Pyeongchang ដែលនាំឲ្យមានការថមថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។
សូមជំរាបថា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរយៈពេល ៣ថ្ងៃទៅកាន់ប្រទេសសឹង្ហបូរី និងប៊្រុយណេ លោក Kono បានជួបជាមួយលោក Vivian Balakrishnan នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី ដោយមេដឹកនាំទាំងពីរ បានព្រមព្រៀងបង្កើនការគាបសង្កត់លើប្រទេសកូរ៉េខាងជើង និងអនុវត្តន៍យ៉ាងពេញលេញនូវដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕
មតិយោបល់