ថ្វីបើមានពាកចរចាមអារាមជាច្រើនទាក់ទងនឹងការលក់ខ្សែប្រយុទ្ធវែល Gareth Bale ចេញពី Real Madrid ក៍ដោយ ក៍ប៉ុន្តែ សម្រាប់កីឡាកររូបនេះ បែរជាមិនចង់ចាកចេញពីក្លិបយក្សអេស្ប៉ាញមួយនេះឡើយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា Gareth Bale កំពុងតែព្យាយាមបន្តអនាគត់ នៅ Bernabeu ដោយមិនចងចាកចេញមកាន់ Premier League ឡើយ។ បើតាមភ្នាក់ងាររបស់កីឡាកររូបនេះ បានឲ្យដឹងថា Bale ចង់លេងឲ្យ Real Madrid ខ្លាំងណាស់ មិនថាក្លិបចង់ទិញកីឡាករថ្មីបន្ថែម ឬយ៉ាងណាឡើង ខ្សែប្រយុទ្ធល្បឿនលឿនរូបនេះ មិនចង់ចាកចេញឡើយ។ បើទោះបីជាក្រុមបីសាចក្រហម Manchester United និងក្រុមនៅអង់គ្លេសជាច្រើនចាប់អារម្មណ៍ចង់បាន Bale ក៍ដោយ តែសម្រាប់ Bale វិញនៅតែចង់ក្លាយជាកីឡាករមួយរូបរបស់ក្រុម Real Madrid ដដែល។
ដូច្នេះហើយ បើតាមភ្នាក់ងាររបស់កីឡាករវែលរូបនេះ Gareth Bale នឹងមិនចាកចេញពី Real Madrid នៅរដូវក្តៅនេះឡើយ បើទោះបីជា Neymar, Harry Kane, Eden Hazard ស្ថិតនៅក្នុងបញ្ជីនាំចូលរបស់ក្រុម Real Madrid ក៍ដោយ។



មតិយោបល់