បន្ទាប់ពី ខ្សែប្រយុទ្ធ Romelu Lukaku ស៊ុតបញ្ចូលទីបាន ៤គ្រាប់ឲ្យប៊ែលហ្ស៊ិក ក្នុងព្រឹត្តិការណ៍ World Cup រួចមកលោក Roberto Martinez គ្រូប៊ែលហ្ស៊ិក បានកោតសរសើរយ៉ាងខ្លាំង ដល់ខ្សែប្រយុទ្ធស្បែកខ្មៅ របស់ក្រុមបីសាចក្រហម Manchester United រូបនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា លោក Roberto Martinez បាននិយាយពីខ្សែប្រយុទ្ធ Romelu Lukaku កំពុងតែវិវត្តន៍ខ្លួនឈានទៅរកខ្សែប្រយុទ្ធ ល្អរបស់ពិភពលោក នាពេលបច្ចុប្បន្ននេះ។ ក្នុងនោះដែរ លោក Martinez បាននិយាយថា៖ Lukaku ពិតជាខ្សែប្រយុទ្ធល្អមែន នាពេលនេះ ថ្វីដ្បិតតែរូបគេ ស៊ុតបាន ៤គ្រាប់ ស្មើ Criatiano Ronaldo និងជាបេក្ខភាព ប្រជែងស្បែកជើងមាស World Cup ក្តី តែសម្រាប់រូបគេផ្ទាល់ មិនបានគិតពីការឈ្នះពាន ស្បែកជើងមាសឡើយ។ លោក Martinez បានបន្ថែមទៀតថា៖ មិនថា Lukaku និងពួកយើងទាំងអស់គ្នាឡើយ សុទ្ធសឹង ផ្តោតលើការដណ្តើមពាន World Cup ពានស្បែកជើងមាស វាមិនសំខាន់ឡើយ សម្រាប់គាត់ គាត់ស៊ុតដើម្បីជួយក្រុមឲ្យជោគជ័យ ចំណែកអ្វីផ្សេងពីនេះ វាជារឿងកើតឡើងដោយឡែកប៉ុណ្ណោះ។
តាមរយៈ សម្តីខាងលើរបស់លោក Roberto Martinez បង្ហាញឲ្យឃើញថា លោកចង់ឲ្យក្រុមប៊ែលហ្ស៊ិក ធ្វើបានល្អ ក្នងព្រឹត្តិការណ៍ World Cup ជាពិសេសគឺការឈ្នះពានតែម្តង ខណៈស្បែកជើងមាស វិញ វាអាស្រ័យលើសមត្ថភាព ស៊ុតបញ្ចូលទីរបស់កីឡាករប៉ុណ្ណោះ។
មតិយោបល់