ខ្សែបម្រើប្រយុទ្ធប្រេស៊ីល និងជាសមាជិកថ្មីរបស់ក្រុម FC Barcelona កីឡាករ Philippe Coutinho នឹងធ្វើដំណើរទៅកាន់ Anfield ដែលជាអតីតទឹកដីចាស់របស់គេ កាលពីនៅហង្សក្រហម Liverpool ក្នុងខែមិថុនាខាងមុខនេះ។
បើតាមប្រភពចុះផ្សយរបស់ Liverpool Echo បានឲ្យដឹងថា Philippe Coutinho នឹងវិលមកកាន់ទឹកដី Anfield វិញនៅខែមិថុនាខាងមុខនេះ។ ការវិលមកកាន់អតីតទឹកដីចាស់វិញនេះដែរ មិនមែនមានន័យថា Coutinho នឹងផ្លាស់មកកាន់ក្រុមហង្សក្រហម Liverpool វិញឡើយ ក៍ប៉ុន្តែ Coutinho នឹងមកជាមួយក្រុមជម្រើសជាតិប្រេស៊ីល ដើម្បីធ្វើការប្រកួតត្រៀម World Cup ជាមួយក្រុមជម្រើសជាតិក្រូអាត។ តាមរយៈការប្រកួតមិត្តភាពនេះដែរ នឹងធ្វើឲ្យ Coutinho មានឱកាសជាថ្មីម្តងទៀត ក្នុងការលេងនៅទឹកដីរបស់ Liverpool ក្នុងន័យបង្ហាញខ្លួនឲ្យអ្នកគាំទ្រជាច្រើនរបស់គេ បានឃើញវត្តមាននៅ Anfield នេះ។
យ៉ាងណាវិញ នេះមិនទាន់សម្រេចជាផ្លូវការណ៍នៅឡើយទេ ខណៈសហព័ន្ធបាល់ទាត់ប្រេស៊ីល និងក្រូអាត សហការជាមួយអង់គ្លេសកំពុងតែរៀបចំឲ្យមានការដំណើរការប្រកួតមិត្តភាពរវាងប្រេស៊ីល និងក្រូអាត នៅ Anfield នេះ មុនព្រឹត្តការណ៍ World Cup មកដល់។



មតិយោបល់