ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះ Oestersunds FK ក្នុងលទ្ធផល ៣ ទល់ ០ នាជំនួបជើងទី ១ ពានរង្វាន់ Europa League កាលពីយប់មិញ។
Arsenal ហាក់បីដូចជាមានសង្ឃឹមច្រើនក្នុងការឈានទៅវគ្គបន្ត ដោយប្រកួតក្រៅដីបានយក Oestersunds FK ទៅហើយ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមកាំភ្លើងធំ រកបានដោយកីឡាករNachoMonreal នៅនាទី ១៣ នឹងបាល់ចូលទីខ្លួនឯងពីសំណាក់កីឡាករSotiriosPapagiannopoulos (Og) ក្នុងនាទី ២៤ នឹងកីឡាករជំណាញជើងឆ្វេងMesutOezil នៅនាទី ៥៥ ខណដែលក្រុមម្ចាស់ផ្ទះមានឱកាសទាត់បាល់ ១១ ម៉ែត្រ នៅនាទី ៩០ តែធ្វើមិនបានសម្រេច ពីកីឡាករTomPettersson ធ្វើឲ្យលទ្ធផលចប់ការប្រកួត Arsenal យកឈ្នះ ៣ ទល់ ១ ។
គួបញ្ជាក់ថា ការប្រកួតជើងទី ២ នៃពានរង្វាន់ Europa League រវាងក្រុមទាំងពីរ នឹងត្រូវធ្វើឡើងនាថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ខាងមុខនេះ នាទឹកដីក្រុមកាំភ្លើងធំ វិញម្តង៕
https://www.youtube.com/watch?v=–Aam2v5Nak
មតិយោបល់