ព័ត៌មានកីឡា

Justin Bieber ​ទៅ​ជួប MSN ​របស់ Barcelona ​ស្ងាត់​ៗ​ទៀត

តារាចម្រៀង Justin Bieber បានទៅជួបជាមួយកំពូលកីឡាករ៣នាក់របស់ក្រុម Barcelona គឺ Lionel Messi , Luis Suarez និង Neymar កាលពីម្សិលមិញនេះ ដើម្បីជាការបង្ហាញការគាំទ្ររបស់គេ។

ក្នុងឱកាសការដើរសម្ដែង European Tour អ្នកចម្រៀង Justin បានទៅជួបជាមួយ Idol របស់គេ ដើម្បីជាការលើកទឹកចិត្ត ខណ:ដែលតារាចម្រៀងវ័យក្មេងរូបនេះ គាំទ្រ Barcelona តាំងពីយូរណាស់មកហើយដែរ។ ការបង្ហាញវត្តមាននៅទីលានហ្វឹកហាត់នេះដែរ Justin ក៏បានចូលទៅហ្វឹកហាត់លេងជាមួយកីឡាករដទៃទៀតដែរ ដោយរូបគេជាអ្នកចាំទី ខណ:ដែល Neymar ធ្វើជាអ្នកស៊ុត។

នេះជាការបង្ហាញការគាំទ្រមួយរបស់តារាចម្រៀងខាងលើនេះ ដែលឆ្លៀតពេលទំនេរទៅលេងក្រុម Barcelona មុនក្រុមអ្នកមានបុណ្យនេះត្រូវប្រកួតជាមួយ Celtic ក្នុងពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូល៕

មតិយោបល់