ព័ត៌មានកីឡា

At. Madrid បន្តតាមពីក្រោយ Barcelona ត្រឹម ៧ ពិន្ទុ

ក្រុមដែលមានភាពស្ងប់ស្ងាត់ Atletico Madrid ពិតជាធ្វើបានយ៉ាងល្អ ដោយបន្តតាមពីក្រោយក្រុមកំពូលតារាង FC Barcelona ត្រឹម ៧ពិន្ទុប៉ុណ្ណោះ ក្រោយពីយកឈ្នះក្រុម Athletic Bilboa ក្នុងលទ្ធផល ២-០ យប់មិញនេះ។

ថ្វីបើពិន្ទុ ចាញ់ក្រុម Barcelona ដល់ទៅ៧ពិន្ទុក៍ដោយ តែក្រុម Atletico Madrid នៅមិនទាន់អស់សង្ឃឹមក្នុងការប្រជែងពាន Laliga ឡើយ ដោយសារតែ​ការប្រកួតនៅសល់ជាច្រើនទៀត ដែលជាឱកាសសម្រាប់ក្រុមជើងខ្លាំងអេស្ប៉ាញ​មួយនេះ។ ជាក់ស្តែងណាស់ Atletico Madrid បានយកឈ្នះក្រុមខ្លាំង Athletic Bilboa ក្នុងលទ្ធផល ២-០ យប់មិញនេះ ដែលជាការស៊ុតរបស់កីឡាករ Kevin Gameiro នៅនាទីទី ៦៧​ និងកីឡាករ Diego Costa នៅនាទីទី ៨០។

តាមរយ:ការលេងយ៉ាងល្អនេះដែរ ក្រុម Atletico Madrid នៅមានឱកាសច្រើនណាស់ ក្នុងការប្រជែងពានជាមួយក្រុម Barcelona ប្រសិន​បើ Barcelona ហ៊ានភ្លាត់ ស្មើ និងចាញ់ ៣-៤ ប្រកួតជាប់គ្នាហើយ Atletico Madrid ឈ្នះរហូតនោះ ច្បាស់ណាស់ កំពូលតារាង Laliga នឹងមានការប្រែប្រួល​ជាក់ជាមិនខាន។

https://www.youtube.com/watch?v=VfKD72WlNoc

មតិយោបល់