បន្ទាប់ពីជ្រុះចេញពី Champion League ក្រុមជើងខ្លាំងអាឡឺម៉ង់ Borrussia Dortmund ធ្វើបានយ៉ាងល្អ ដោយមិនឲ្យពួកគេជ្រុះចេញពីក្របខ័ណ្ឌ Europa League ឡើយ។
ជាក់ស្តែងណាស់ ការលេងបានត្រឹមស្មើ ១-១ លើទឹកដីក្រុមខ្លាំងអ៊ីតាលី Atalanta យប់មិញនេះ បានធ្វើឲ្យ Dortmund យកឈ្នះលទ្ធផលសរុបទាំងពីរ ជើង ៤-៣ ធានាកៅអីទៅកាន់វគ្គបន្តទៀត។ វាពិតជាការប្រកួតដ៍លំបាកមួយសម្រាប់ក្រុម Dortmund ដែលត្រូវលេងក្រោមសម្ពាធរបស់ក្រុម Atalanta ដែលពូកែវាយលុកនោះ។
ម្យ៉ាងវិញទៀត ក្រុម Atalanta បាននាំមុខ ១ គ្រាប់មុន នៅនាទីទី ១១ ដោយកីឡាករ Rafael Toloi យ៉ាងណាវិញ ក្រុម Dortmund បានបន្តព្យាយាមប្រឹងប្រែងយ៉ាងខ្លាំងរហូតអាចតាមស្មើបានមកវិញ នៅនាទីទី ៨៣ ដោយកីឡាករ Marcel Schmelzer ដែលជាគ្រាប់បាល់ដ៍មានអត្ថន័យបំផុតសម្រាប់ក្រុម Dortmund ។
ដូច្នេះហើយ Dortmund នឹងឡើងទៅកាន់វគ្គបន្ទាប់ទៀត ដើម្បីប្រជែងយកពាន Europa League ជាមួយក្រុមខ្លាំងផ្សេងទៀត ដែលបានកក់កៅអីដូចគ្នា ទៅកាន់វគ្គបន្ទាប់នោះ៕



https://www.youtube.com/watch?v=IKnXM35-tQI
មតិយោបល់