Real Madrid ហាក់ធ្វើមិនបានល្អឡើយ ក្នុងការប្រកួតយប់មិញនេះ ថ្វីបើមានការវាយលុកយ៉ាងខ្លាំងក្លាយ៉ាងណាក៍ដោយ ក៍ក្រុមយក្សអេស្ប៉ាញមួយនេះ មិនអាចយកឈ្នះលើក្រុម Athletico Bilbao បានដែរ។
ក្រុមអធិរាជស Real Madrid ឆិតរបូតពិន្ទុ នៅក្នុងសប្តាហ៍ទី៣៣ នេះ បន្ទាប់ពីត្រូវបានក្រុមភ្ញៀវស៊ុតនាំមុខមុន ខណៈ Real ទម្រាំរកគ្រាប់បាល់បានវិញនោះ ត្រូវរង់ចាំដល់ជិតចប់ការប្រកួត។ ជាក់ស្តែងណាស់ Athletico Bilbao ស៊ុតនាំមុខមុនតាំងពីនាទីទី១៤ ដោយកីឡាករ Inaki Williams ជាហេតុធ្វើឲ្យក្រុម Real Madrid កាន់តែបង្កើតការវាយលុកដើម្បីរកគ្រាប់បាល់មកវិញ។
តាំងពីវគ្គទី១ រហូតដល់វគ្គទី២ Real Madrid បានព្យាយាមវាយលុកមិនសំចៃដៃ តែហាក់មិនទទួលបានលទ្ធផលឡើយ។ យ៉ាងណាវិញ រហូតដល់នាទីទី ៨៧ ក្រុមម្ចាស់ផ្ទះ អាចធ្វើបានសម្រេចនូវគ្រាប់បាល់ស្មើមកវិញ តាមរយៈការស៊ុតបញ្ចូលទីរបស់កីឡាករឆ្នើម Cristiano Ronaldo ដោយការបញ្ជូនបាល់យ៉ាងល្អ ពីសំណាក់ខ្សែបម្រើ Luka Modric ។
ថ្វីបើមិនអាចយក ៣ ពិន្ទុបាន តែ Real Madrid អាចរកបាន ១ ពិន្ទុ ក្នុងដីខ្លួនឯងនៅសប្តាហ៍នេះ ដែលស៊ុតបានសម្រេចនៅចុងម៉ោងទៅហើយ របស់ Ronaldo ខណៈ Real នៅមានភារកិច្ចធ្ងន់ធ្ងរមួយទៀត នៅ Champion League ៕


https://www.youtube.com/watch?v=VVd37Hf1Ed4
មតិយោបល់