Apple ID នៅលើប្រព័ន្ធ iOS គឺតភ្ជាប់លោកអ្នកទៅរាល់មាតិកាទិន្នន័យរវាងផលិតផល Apple ទាំងអស់ ដូចជា Apple Music និងកម្មវិធីលើ iPhone ឬ iPad របស់លោកអ្នកជាដើម។ ជូនកាលលោកអ្នកត្រូវការគណនី Apple ID ច្រើនដើម្បី Backup ទិន្នន័យចូលទៅកាន់ iCloud ដូច្នេះ ការដឹងពីរបៀបប្តូរគណនី Apple ID ចុះឡើងគឺជារឿងមានប្រយោជន៍មួយ ហើយ Post Tech សូមបង្ហាញជូនពីរបៀបអនុវត្តដូចខាងក្រោម៖
ជំហានទី១:
– បើកកម្មវិធី Settings
– ចុចលើរូប Profile Apple ID
– ចុចលើប៊ូតុង Sign Out
– ចុចលើ Sign out of iCloud ប្រសិនបើអ្នកមានគណនី Apple ID ផ្សេងៗសម្រាប់ប្រើប្រាស់លើ iCloud, iTunes, និង App Stores បើមិនដូច្នោះទេ សូមវាយបញ្ចូលលេខកូដសម្ងាត់ Apple ID របស់លោកអ្នក
– ចុចលើ Turn Off
– ចុចកុងតាក់បើកលើប្រភេទទិន្នន័យដែលលោកអ្នកចង់រក្សាវាទុកលើទូរសព្ទ។ សូមចាំថា នៅពេលប្តូរគណនី Apple ID ទិន្នន័យលើ iPhone របស់លោកអ្នកនឹងច្របាច់បញ្ចូលក្នុងទិន្នន័យ Apple ID ថ្មី។
– ចុចលើ Sign Out
– ចុចលើ Sign Out ម្តងទៀត ដើម្បីបញ្ជាក់ថា អ្នកពិតជាចង់ Sign Out មែន
ជំហានទី២
– បើកកម្មវិធី Settings ចុចលើ Sign in to your iPhone ឬ iPad
– ចុចលើ Email និងវាយបញ្ចូលអាសយដ្ឋានអីុម៉ែលជាមួយ Apple ID ដទៃ
– វាយបញ្ចូលលេខកូដសម្ងាត់របស់ Apple ID នោះ
– ចុចលើ Merge ប្រសិនបើលោកអ្នកចង់ច្របាច់បញ្ចូលទិន្នន័យលើ iPhone របស់លោកអ្នកជាមួយគណនី iCloud របស់ Apple ID នោះ។ ចុចលើ Don’t Merge បើលោកអ្នកមិនចង់ចម្លងទិន្នន័យក្នុងគណនីចាស់ចូលគ្នាជាមួយទិនន្ន័យក្នុងគណនីមួយទៀត៕
ប្រភពព័ត៌មានៈ imore
មតិយោបល់