ព័ត៌មានបច្ចេកវិទ្យា

Sony A7 III តម្លៃប៉ុនហ្នឹង សមត្ថភាពប៉ុនហ្នឹង! ម៉េចដែរ?

A7 III គឺជាម៉ាស៊ីនថតរូបឌីជីថលរបស់ក្រុមហ៊ុន Sony ដែលទើបប្រកាសចេញថ្មីៗនេះ ជាមួយការបំពាក់នូវលក្ខណ:សម្បត្តិថ្មីៗ និងមុខងារប្រើប្រាស់កាន់តែប្រសើរធៀបទៅនឹង A7R III និង A9 ដែលជាម៉ូឌែលមុនៗរបស់វា។

ជាប្រភេទកាមេរ៉ា Mirrorless Full-frame ថ្មី A7 III ប្រើប្រាស់ Sensor កាមេរ៉ាប្រភេទ EXMOR R CMOS ទំហំ ២៤.២ មេហ្គាភិចសែល និងអង្គប្រតិបត្តិជំនាន់ថ្មី BIONZ X ដែលមានសមត្ថិភាពអាចចាប់យករូបភាពជាប់គ្នារដឹករហូតដល់ 177 Jpeg, 80 RAW និង 40 Uncompressed RAW ក្នុងល្បឿន 10@fps។

បន្ថែមពីលើនេះ Sensor កាមេរ៉ារបស់វាខ្ញាំជាប់ដោយអ័ក្សរក្សាលំនឹង ៥ នៅពេលប្រើប្រាស់ជាមួយកាណុងដែលមានបំពាក់ឧបករណ៍ជួយទប់លំនឹង និងមានកម្រិត ISO ពី ១០០ ទៅ ៥១២០០។

ចំណែកមុខងារថតក្រឹតលើចំណុចរូបភាពវិញ គឺលាតសន្ធឹងទៅដល់ ៩៣% នៃបរិវេណដែល Sensor កាមេរ៉ាចាប់យក។ បើនិយាយឱ្យលម្អិតគឺវាអាចថតក្រិតលើរូបភាព ឬវត្ថុផ្សេងៗបានរហូតដល់ទៅ ៤២៥ ទៅ ៦៩៣ ចំណុច និងមានល្បឿនតាមថតផ្ចង់លើរូបភាពដែលមានចលនាលឿនជាងម៉ូឌែលមុនរបស់វាពីរដង ហើយវាក៏មានបញ្ចូលមុខងារ Eye-AF ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ Sony ផងដែរ។

សម្រាប់សមត្ថភាពថតវីដេអូវិញ A7 III គឺវាមានដល់កម្រិត​ 4K ដោយគ្មានការបាត់បង់គុណភាពភិចសែលរូបភាព និងអាចថតដល់ល្បឿន 120@fps ជាមួយខ្នាតវីដេអូ 1080p ហើយវាមានរន្ធស៊កកាត SD មួយគូ និងថ្មធំជាងមុន​ និងកាន់ភ្លើងបានកាន់តែយូរ។ ក៏មានដែរប្រព័ន្ធតភ្ជាប់ WiFi, USB 3.1 Type-C សម្រាប់សាកថ្ម និងបញ្ជូនឯកសារទៅកាន់ឧបករណ៍ផ្សេងៗ។

ចំពោះតម្លៃ Sony A7 III គិតត្រឹមតួខ្លួនទទេ គឺ ២០០០ ដុល្លារ ហើយកាណុង FE 28-70mm F3.5-5.6 របស់វា គឺថ្លៃ ២២០០ ដុល្លារ (តម្លៃបរទេស)៕

ប្រភពព័ត៌មាន: Phone Arena

មតិយោបល់