ព័ត៌មានកីឡា

នេះជាប្រាក់ Messi រកបាន តម្លៃខ្លួន និងការកាត់ពន្ធនៅអេស្ប៉ាញ

Lionel Messi ជាកីឡាករបាល់ទាត់ល្បីឈ្មោះ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនជាច្រើន ដើម្បីធ្វើការថតពាណិជ្ជកម្មផ្សេងៗ។ ដូច្នេះហើយ ប្រាក់ចំណូលរបស់គេ ក៏ថ្លៃទៅតាមហ្នឹងដែរ។

បើតាមទស្សនាវដ្តី Forbes ខ្សែប្រយុទ្ធ Messi មានប្រាក់តម្កល់ចំនួន២៨០លានដុល្លារ ប៉ុន្តែប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនអាចធ្វើឱ្យគេក្លាយជាកីឡាករមានប្រាក់ច្រើនជាងគេទេ ព្រោះ Cristiano Ronaldo ត្រូវបានគេដឹងថាមានប្រាក់ចំនួន៣២០លានដុល្លារឯណោះ។ ដោយឡែកបើគិតត្រឹមតែឆ្នាំនេះ Messi រកបាន៥៣,៤លានដុល្លារ ពីប្រាក់ឈ្នួលនៅ Barcelona និង bonuses ផ្សេងៗ ហើយនឹងទទួលបាន២៨លានដុល្លារផ្សេងទៀតពីការងារផ្សេងៗ។

ទន្ទឹមនឹងចំណូលខ្ពស់នេះដែរ ប្រាក់ខែនៅក្លឹប Barcelona របស់ Messi ត្រូវបង់ពន្ធជូនរដ្ឋអេស្ប៉ាញដល់៥២% ឯណោះ ដែលនេះអាចឱ្យយើងដឹងថាកីឡាករវ័យ២៩ឆ្នាំនេះ ទទួលបានត្រឹមតែពាក់កណ្ដាលនៃប្រាក់ឈ្នួលរបស់ខ្លួនទេ។

ចំពោះការរកក្រៅវិញ Messi បានចុះកុងត្រាជាមួយក្រុមហ៊ុន adidas ក្នុងរយៈពេល៧ឆ្នាំ ដោយរូបគេទទួលបាន១៤០លានដុល្លារ គឺស្មើនិង២០លានដុល្លារក្នុង១ឆ្នាំ ក្នុងការថតពាណិជ្ជកម្មនិងសម្ភារៈមួយចំនួន។ ក្រៅពីនេះ នៅមានក្រុមហ៊ុនផ្សេងៗទៀតដូចជា Pepsi, Dolce & Gabbana និង Air Europa ដែលក្រុមហ៊ុនទាំងអស់នេះ ត្រូវបានគេដឹងថា Messi អាចទទួលបាន៨លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំ៕

មតិយោបល់