ព័ត៌មានកីឡា

Kawin Thamsatchanan និយាយអំពីការសម្របខ្លួន នៅប្រទេសបែលហ្ស៊ិក

អ្នកចាំទីថៃ ដែលលេងឱ្យក្រុម OH Leuven ក្នុងក្របខ័ណ្ឌ Belgian First Division B បង្ហាញភាពខុសគ្នា រវាងការលេងបាល់ទាត់នៅបែលហ្ស៊ិក និងថៃ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន ROB-tv ។

Kawin បានចាកចេញពីក្រុម Muangthong United ដើម្បីចូលរួមជាមួយ OH Leuven កាលពីខែមករា ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ អង្គុយនៅកៅអីបម្រុង ចំនួន ២ ប្រកួត ហើយបន្ទាប់មកត្រូវបានជាប់ជម្រើស ១១ នាក់ដំបូងចំនួន ២ ប្រកួត ។

លោក Kawin បានថ្លែងថា៖ «កាលនៅក្នុងប្រទេសថៃ អាកាសធាតុ ស្ងួត និង ក្តៅ ជាងនៅបែលហ្ស៊ិក។ នៅបែលហ្ស៊ិកវាមានទឹកកក និងធ្វើឱ្យល្បឿននៃបាល់ខុសគ្នា។ ខ្ញុំត្រូវហ្វឹកហាត់យ៉ាងលំបាកដើម្បីសម្របខ្លួន។ “ខ្ញុំនៅតែប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួនឯងហើយរង់ចាំឱកាសរបស់ខ្ញុំ ប្រសិនបើខ្ញុំទទួលបានវា។ ខ្ញុំនឹងធ្វើបានល្អបំផុតសម្រាប់ក្រុមនិងសម្រាប់អ្នកគាំទ្រ»។

សូមបញ្ជាក់ថា ក្លិប OH Leuven បានឆ្លងកាត់ការប្រកួតជម្រុះក្របខ័ណ្ឌ Europa League វគ្គជម្រុះ នៃប្រទេសបែលហ្ស៊ិក ដែលនឹងប្រព្រឹត្តទៅនៅខែមេសា៕

មតិយោបល់