ព័ត៌មានកីឡា

គ្រូ Lee ទម្លាយមូលហេតុដែលកម្ពុជាប្តូរទម្រង់មកលេងបាល់កណ្តាល

ថ្វីបើជ័យជម្នះ២ប្រកួតដំបូង កម្ពុជា បានប្រើយុទ្ធសាស្ត្រលេងចោះបាល់ពីស្លាបទាំងសងខាង យ៉ាងមានប្រសឹទ្ធភាព ប៉ុន្តែជំនួបចុងក្រោយតទល់ទីម័រល្ងាចមិញ លោក Lee Taehoon បានប្តូរទម្រង់មកលេងបាល់កណ្តាលវិញយ៉ាងគួរឲ្យភ្ញាក់ផ្អើល។ តាកទិចនេះ ត្រូវបានលោកទម្លាយថា ដោយថាទីម័របានត្រៀមខ្សែកាពារ៥រួចហើយ ដើម្បីបិទបាល់ចំហៀងរបស់កម្ពុជា ទើបលោកសម្រេចប្តូរមកលេងកណ្តាលវិញ។

លោក Lee បានបកស្រាយថា «ខ្ញុំឃើញទីម័រគេបានត្រៀមយ៉ាងល្អដើម្បីបិទខ្សែបម្រើស្លាបរបស់យើង ដូច្នេះខ្ញុំត្រូវប្រាប់កូនក្រុមខ្ញុំ បើបានបាល់ពួកគេត្រូវចែកចូលកណ្តាល ដើម្បីទម្លុះប្រព័ន្ធកាពារទីម័រ។»

aff_suzuki-cup-2016_cambodia-vs-brunei_18-10-16_sport-5

គេចាំបានថា កម្ពុជា បញ្ចប់ទីយ៉ាងច្បាស់តាមរយ:ការបោះបាល់ក្រោយខ្នង ពី ច្រឹង ពលរដ្ឋ សំដៅទៅ ឈិន ឈឿន និង សំអឿន ពិដោរ ដោយពួកគេបំផ្លោងបាល់ទៅមុខទីឲ្យខ្សែការពារដៃគូបង្កកំហុស និងទាត់បាល់ Set Pice ឲ្យ សុខ សុវណ្ណ តែតរកគ្រាប់ដោយងាយ ដូចគ្រាប់ទី២កាលប៉ះ ប្រ៊ុយណេ។

យ៉ាងណាក្តីជ័យជម្នះ ៣ – ២ ល្ងាចមិញ គ្រប់គ្រាន់នឹងឲ្យក្រុមគោព្រៃ ក្រសោបបាន៩ពិន្ទុពេញ បានកៅអីមួយឡើងទៅវគ្គចែកពូល ដែលនឹងធ្វើនៅមីយ៉ាន់ម៉ា នាខែក្រោយនេះ។

gs-suzuki-cup

មតិយោបល់