ព័ត៌មានកីឡា

ប្រធានក្រុមវៀតណាម Nguyen Van Quyet បដិសេធតម្លៃពលកម្មខ្ពស់ពីក្លិបម៉ាឡេសុី

ប្រធានក្រុមជម្រើសជាតិវៀតណាម កីឡាករ Nguyen Van Quyet បានច្រានចោលការផ្តល់ជូនកម្រៃពលកម្មយ៉ាងច្រើន ពីក្រុម Kedah FA របស់ម៉ាឡេស៊ី។

សារព័ត៌មានរបស់វៀតណាម Zing.vn បានអះអាងថាលោក Ramon Marcote ដែលជាគ្រូបង្វឹករបស់ Kedah បានទាក់ទងលោក Quyet ហើយបានផ្តល់ប្រាក់កម្រៃ ១៤,០០០ ដុល្លារក្នុងមួយខែ ដល់ខ្សែប្រយុទ្ធរូបនេះ។ គួរបញ្ជាក់ផងដែរថាលោក Marcote ត្រូវបានគេរាយការណ៍ថា នឹងផ្តល់ឲ្យរថយន្តផ្ទាល់ខ្លួនមួយគ្រឿង បើសិនជាកីឡាករវ័យ ២៧ ឆ្នាំរូបនេះយល់ព្រមចូលរួមជាមួយក្រុមម៉ាឡេស៊ី។

ទោះបីជាយ៉ាងណាក៏ដោយអ្នកខ្សែប្រយុទ្ធឆ្នើមនេះ បានសម្រេចបន្តកិច្ចសន្យាថ្មីរបស់គាត់ជាមួយ Hanoi FC ដើម្បីស្វែងឈ្នះពានរង្វាន់ V-League និងពានរង្វាន់បាល់មាសវៀតណាម។ Quyet ក៏ត្រូវបានចាប់អារម្មណ៍ពីក្រុម Buriram United ដែលជាម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Thai League 1 ផងដែរ តែបានប្តូមកជ្រើសរើសចុះហត្ថលេខាជាមួយមិត្តរួមក្រុមរបស់ខ្លួន កីឡាករ Hoang Vu Samson វិញ៕

មតិយោបល់