ព័ត៌មានកីឡា

ក្រុម PSG ត្រៀមបោះពុម្ភអាវ Neymar បន្ថែម

ក្រុម Paris Saint Germain បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបោះពុម្ភអាវលេខ ១០ ដែលមានឈ្មោះ Neymar បន្ថែមទៀត ព្រោះថាតម្រូវការលក់ កាន់តែកើនឡើងយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។

មិនត្រឹមតែជាកីឡាករដែលមានតម្លៃផ្ទេរ ខ្ពស់ជាងគេក្នុងពិភពលោកឡើយ សូម្បីតែអាវដែលក្រុម Paris Saint Germain បានដាក់លក់ ដែលមានស្លាកលេខ ១០​និងអមដោយឈ្មោះ Neymar ផងនោះ​ ក៍ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្តែងណាស់ បើតាម Talk Sports បានឲ្យដឹងថា កាលពីខែមុននេះ ក្រុម Paris Saint Germain បានលក់អាវចេញរហូតដល់ទៅ ១២ម៉ឺនអាវ ដែលជាតួរលេខមួយខ្ពស់បំផុតមិនធ្លាប់មានសម្រាប់​ក្រុម​បារាំងមួយនេះឡើយ។ ការលក់អាវដាច់ច្រើនបែបនេះ​ ដោយសារតែ ប្រជាប្រិយភាពរបស់តារាប្រេស៊ីលរូបនេះ បានចាក់ដោតដល់អារម្មណ៍អ្នកគាំទ្រក្រុម Paris Saint Germain យ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត អាវដែលនៅសល់ក្នុងស្តុក គឺមានចំនួនមិនច្រើនឡើយ តម្រូវឲ្យក្លិបត្រូវបោះពុម្ភអាវបន្ថែមទៀត ដើម្បីបន្តលក់ ក្នុងទីផ្សារប្រទេសបារាំង។

គួរបញ្ជាក់ផងដែរថា ចំនួន​​ ១២ម៉ឺនអាវដែលលក់ក្នុងខែមុននេះ រាប់តែក្លិបលក់ប៉ុណ្ណោះ មិនបានរាប់តួរលេខលក់ក្នុងទីផ្សារពិភពលោកឡើយ។ ដូច្នេះហើយ ការបោះពុម្ភអាវបន្ថែម នឹងធ្វើឡើង ក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើសេវាអតិថិជន ជាអ្នកគាំទ្រដែលកំពុងតាមប្រមាញ់ទិញអាវរបស់ Neymar យ៉ាងច្រើនសន្ធឹកសន្ធាប់ នាពេលបច្ចុប្បន្ននេះ។

មតិយោបល់