ព័ត៌មានកីឡា

លោក មាស ចាន់ណា មិនសប្យាយចិត្តជាមួយលទ្ធផល តែពេញចិត្តនឹងកូនក្រុម

ក្រោយពីការប្រកួតបើកឆាកនៃក្របខ័ណ្ឌកំពូលកម្ពុជា សប្តាហ៍ទី១ លោក មាស ចាន់ណា ដឹកនាំក្រុម ណាហ្គាវើល បានត្រឹមស្មើគ្នាជាមួយ ព្រះខ័នរាជស្វារៀង ដោយលទ្ធផល ០ ទល់ ០ កាលពីម្សិលមិញ នាកីឡដ្ឋាន RSN គ្រូបង្វឹករូបនេះ បាននិយាយថា មិនសប្យាយចិត្តជាមួយលទ្ធផល តែពេញចិត្តនឹងលេងរបស់កូនក្រុម។

លោក មាស ចាន់ណា បានថ្លែងក្រោយចប់ការប្រកួតថា៖ «ជាការពិតទៅ ខ្ញុំមិនសប្យាយចិត្តទេ ជាមួយលទ្ធផលនេះ តែខ្ញុំពេញចិត្តនឹងការលេងរបស់កូនក្រុមដែលធ្វើបានល្អ ដោយមានឱកាសច្រើន នឹងការគ្របើគ្រងបាល់ច្រើនជាង ព្រះខ័នរាជស្វាយរៀង ដែលការប្រកួតរដូវកាលមុនៗ ក្រុមរបស់យើងតែងតែចាញ់ប្រៀប ភ្នំពេញក្រោន នឹងព្រះខ័នរាជស្វាយរៀងនេះ តែពេលនេះ យើងហាក់មានការគ្រប់គ្រងបានច្រើនជាង នេះហើយដែលខ្ញុំពេញចិត្ត»។ គ្រូបង្វឹកដដែលបានបន្តទៀតថា រាល់ការប្រកួតដំបូងក្រុមរបស់ខ្ញុំតែងតែធ្វើមិនបានល្អជានិច្ច។

សូមបញ្ជាក់ផងដែរថា ក្រោយពី ណាហ្គាវើល នឹង ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើគ្នាធ្វើឲ្យក្រុមទាំងពីទទួលបានម្នាក់ ១ ពិន្ទុក្នងដៃ នៃជំនួបបើកឆាកក្របខ័ណ្ឌកំពូលកម្ពុជារដូវកាល ២០១៨ នេះ ៕

មតិយោបល់