ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនអ្នករត់តាក់ស៊ីម្នាក់នៅចំណុចយានដ្ឋានយីហោខ្លាឃ្មុំ ពាក់ពន្ធ័ករណីលួចរថយន្តរបស់ស្មៀនឃុំជ្រាប់

ភ្នំពេញ: កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នករត់តាក់ស៊ី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤០នាទី ពាក់ពន្ធ័ករណីលួចរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ទឹកមាស ឆ្នាំផលិត១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ 2M-2895 នៅចំណុចយានដ្ឋានជួសជុលរថយន្តយីហោខ្លាឃ្មុំ ដីឡូត៍លេខ២៥បេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១២យប់នៅចំណុចភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនសង្ស័យ មានឈ្មោះ ម៉ាន សតើត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែ-ចាម មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។ ដកហូតបានរថយន្តម៉ាកកាមរី ពណ៌ទឹកមាស ឆ្នាំផលិត១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ 2M-2895 .

ជនរងគ្រោះមានឈ្មោះ ស៊ឹម ប៊ុនហួរ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរស្មៀនឃុំជ្រាប់ ស្នាក់នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យបានបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ធំ ដេីម្បីចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់