ព័ត៌មានកីឡា

ម្ចាស់ផ្ទះ រុស្សុី លុតក្រុម អារ៉ាបុីសាអូឌីត ចាស់ដៃក្នុងថ្ងៃបើកឆាក World Cup (វីដេអូ)

កាលពីយប់មិញក្រុមម្ចាស់ផ្ទះ រុស្សុី បានយកឈ្នះ អារ៉ាបុីសាអូឌីត ដោយលទ្ធផល ៥ទល់០ នាថ្ងៃបើកឆាក វគ្គចែកពូល ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup 2018) នៃពូល A ។

គ្រាប់បាល់ជ័យជម្នះរបស់ រុស្សុី រកបានដោយកីឡាករ Y. Gazinskiy នៅនាទី ១២, ខ្សែបម្រើប្រយុទ្ធ D. Cheryshev ២គ្រាប់ម្នាក់ឯង នៅនាទី ៤៣ នឹង ៩០ ស្របពេលដែល A. Dzyuba រកបានមួយគ្រាប់នៅនាទី ៧១ ចំណែក A. Golovin ស៊ុតគ្រាប់ចុងក្រោយនៅនាទី ៩០+៣។

ឆ្លងកាត់ជំនួបបើកឆាកនេះ ម្ចាស់ផ្ទះ រកបាន ៣ពិន្ទុ ឡើងឈរនៅកំពូលតារាង នៃពូល A បណ្តោះអាសន្ន ខណ:ដែល អេស្សុីប នឹង អ៊ុយរូហ្គាយ ត្រូវប្រកួតយប់នេះ។

https://www.youtube.com/watch?v=BktTc8f52WI

មតិយោបល់