អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ U-19 អាល្លឺម៉ង់ លោក Christian Ziege បានឡើងតំណែងជាគ្រូបង្វឹករបស់ក្លិប Ratchaburi FC ក្នុងក្របខ័ណ្ឌ Thai League 1 ។
Ziege បានជំនួសតំណែងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pacheta ដែលបានចាកចេញពីក្រុម នាគ មួយនេះ នៅចុងបញ្ចប់នៃរដូវកាលមុន បន្ទាប់ពីបាននាំក្លិបឈរនៅចំណាត់ថ្នាក់ទី ៦ ក្នុងលីគ។ បុរសអាល្លឺម៉ង់នេះ ធ្លាប់បានឈ្នះពានរង្វាន់អ៊ឺរ៉ុប នៅឆ្នាំ ១៩៩៦ និងធ្លាប់លេងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០០២ ជាមួយម្ចាស់ជើងឯកប្រេស៊ីល។
គ្រូវ័យ ៤៥ឆ្នាំ រូបនេះ កាលនៅជាកីឡាករ បានឈ្នះពានរង្វាន់ Bundesliga ២ដង និងពានរង្វាន់ UEFA Cup អំឡុងពេលលេងឱ្យក្រុម Bayern Munich ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩៧ ។ អតីតខ្សែការពាររូបនេះ ក៏ធ្លាប់លេងឱ្យក្រុម AC Milan, Middlesborough, Liverpool, Tottenham Hotspur និង Borussia Moenchengladbach ផងដែរ។
ក្រោយពីបានព្យួរស្បែកជើង នៅឆ្នាំ ២០០៥ លោក Ziege បានដឹកនាំក្រុម Borussia Monchengladbach U-17, Arminia Bielefeld និង SpVgg Unterhaching រួមជាមួយនឹងក្រុម U-18 និង U-19 ជម្រើសជាតិអាល្លឺម៉ង់៕
មតិយោបល់