ភ្នំពេញៈ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី សហការជមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យគោលដៅសិប្បកម្មឈើមួយកន្លែង។
ប្រតិបត្តិការនេះ បានធ្វើទ្បើងនៅវេលាម៉ោង៩ និង ១៥ នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ត្រង់ផ្លូវលេខ១០៣ កែងផ្លូវលេខ៥០៨ សង្កាត់ ផ្សារដើមផ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដោយបានរកឃើញជនជាតិវៀតណាមចំនួន ១២នាក់ ស្រីម្នាក់ បានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែនត្រឹមត្រូវ។
បច្ចុប្បន្នជនបរទេសទាំងអស់ ត្រូវបានសមត្ថកិច្ចបញ្ជូន មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំ និងត្រួតពិនិត្យឯកសារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕
មតិយោបល់