ព័ត៌មានកីឡា

Pep មិនឲ្យកីឡាកររូបនេះចាកចេញពីអឺរ៉ុបឡើយ

គ្រូបង្វឹកក្រុមជើងឯក Premier League មេឃខៀវ Manchester City លោក Pep Guadiola កំពុងតែព្យាយាម នាំយកអតីតកូនក្រុមរបស់លោក មកកាន់ Etihard នៅរដូវកាលក្រោយនេះ។

បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា លោក Pep Guadiola នឹងតាមប្រមាញ់យកខ្សែបម្រើ​វ័យ​ចំណាស់អេស្ប៉ាញ Andres Iniesta មកកាន់ Manchester City នៅរដូវកាលក្រោយនេះ។ Iniesta នឹងចាកចេញពី Barcelona នៅរដូវកាលក្រោយនេះ​ហើយ ខណ:ក្លិបនៅចិន កំពុងអន្ទះអន្ទែង​ចង់បាន កីឡាករឆ្នើមរូបនេះយ៉ាងខ្លាំង។ ក៍ប៉ុន្តែ លោក Pep បានក្លាយជាឆ្អឹងទទឹងក របស់ក្រុមនៅចិន ដោយលោក​នឹងនាំយក Iniesta មកកាន់ក្លិបរបស់លោក នៅរដូវកាលក្រោយនេះ។ តាមរយ:ទំនាក់ទំនងយ៉ាងល្អ រវាងលោក Pep និង Iniesta នាពេលកន្លងមកនេះ ក្រុម Manchester City រំពឹងខ្ពស់ ក្នុងការនាំយក Iniesta មិនឲ្យទៅចិនឡើយ។

ជាក់ស្តែងណាស់ ថ្វីដ្បិត Iniesta មានវ័យចាស់បន្តិចមែន តែកីឡាករអេស្ប៉ាញរូបនេះ នៅតែល្អ និងពោរពេញទៅដោយតិចនិកដដែល ដែលកីឡាករក្មេងៗជំនាន់ក្រោយ នៅមិនទាន់មានកម្រិត​ដល់ Iniesta នៅឡើយទេ គិតមកទល់ពេលបច្ចុប្បន្ន​នេះ។

មតិយោបល់