ព័ត៌មានកីឡា

Real Madrid ទម្លាក់ក្រុមចាយលុយធំបារាំង Paris Saint Germain

ក្រុមការពារតំណែងជើងឯក Real Madrid ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់ពួក​គេ​ទូទាំងពិភពលោកមានការខកបំណងឡើយ ដោយក្រុមអេស្ប៉ាញមួយនេះ បានទៅបំបាក់ក្រុម Paris Saint Germain ដល់ក្នុងដីទៀត ២-១ ។

ការបន្តយកឈ្នះលើក្រុម Paris Saint Germain ២-១ យប់មិញនេះ បានធ្វើឲ្យក្រុម Real Madrid បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ជាបន្តទៀត​ហើយ ក្នុងនាមជាក្រុមការពារជើងឯក។ ជាក់ស្តែងណាស់ ការលេងក្នុងតង់ទី១ ក្រុមទាំងពីរ​ មានឱកាសស៊ុតមុខទីដូចគ្នា តែធ្វើមិនបានសម្រេចដូចគ្នា ជាហេតុធ្វើ​ឲ្យបញ្ចប់ត្រឹម ០-០ ។ ឈានចូលដល់តង់ទី២ តារាស៊ុតមិចេះរីងស្ងួត Cristiano Ronaldo បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី ៥២ ដែលជាការបញ្ជូនយ៉ាង​ស្អាត ពី Lucas Vazquez ។ បន្ថែមលើនេះ នៅនាទីទី៦៦ កីឡាករ Marco Verratti របស់ Paris Saint Germain ទទួលបានកាតក្រហម ជាហេតុធ្វើឲ្យ​ក្លិបបារាំងមួយនេះ កាន់តែដុនដាបយ៉ាងខ្លាំង ក៍ប៉ុន្តែ នៅនាទីទី៧១ Javier Pastore បានតែតទៅប៉ះ Edinson Cavani ធ្វើឲ្យបាល់រមៀលចូលទី តាមស្មើ ១-១ ជាមួយ Real Madrid វិញ។

យ៉ាងណាក៍ដោយ ដើម្បីបញ្ចប់ក្តីសង្ឃឹមរបស់​ក្រុម Paris Saint Germain​ នៅនាទីទី៨០ Casemiro បានទាត់បញ្ចូលទីគ្រាប់​ទី២ ជួយឲ្យ Real Mdrid យកឈ្នះក្រុម Paris Saint Germain ក្នុងលទ្ធផល ២-១ និងសរុបទាំងពីរជើង ៥-២ ។

//www.youtube.com/watch?v=Zlkrm4ZHrA8

មតិយោបល់