ព័ត៌មានបច្ចេកវិទ្យា

ចិន នឹងបាញ់បង្ហោះផ្កាយរណបអិុនធើណែតសកលដំបូងបង្អស់របស់ខ្លួននៅឆ្នាំនេះ

ផ្តល់នូវសេវាអិុនធើណែត Broadband គ្របដណ្តប់ជុំវិញពិភពលោក

កាលពីខែមុន ក្រុមហ៊ុន SpaceX អាមេរិក បានបាញ់បង្ហោះផ្កាយរណបមួយគូ ដើម្បីសាកល្បងគ្រោងការសម្រាប់បណ្តាញផ្គត់ផ្គង់អិុនធើណែតសកល តែឥឡូវនេះ ដល់ពេលក្រុមហ៊ុនចិនវិញម្តង។

ក្រុមហ៊ុនឧស្សាហកម្ម និងវិទ្យាសាស្រ្តអវកាសរបស់ប្រទេសចិន CASIC បាននិយាយ​ថា ខ្លួននឹងធ្វើការសាកល្បងបាញ់បង្ហោះផ្កាយរណៈអិុនធើណែទសកលលើកដំបូងរបស់ខ្លួនមួយនៅចុងឆ្នាំនេះ។

លោក Zhang Zhongyang ប្រធានក្រុមហ៊ុន CASIC Second Academy បាន​ប្រកាសថា ផ្កាយរណបដំបូងនោះនឹងត្រូវបញ្ជូនទៅកាន់គន្លងផែនដីជាន់ទាប ដើម្បីសាកល្បងបច្ចេកវិទ្យាចែកចាយបណ្តាញអិុនធើណែត Broadband ដែលមានសមត្ថភាពបញ្ចូនទិន្នន័យក្នុងល្បឿន ៥០០ មេហ្គាបីត/វិនាទី ហើយវានឹងបើកផ្លូវទៅកាន់គម្រោង Hongyun បញ្ជូនផ្កាយរណបចំនួន ១៥៦ នៅថ្ងៃអនាគត។

បន្ទាប់ពីផ្កាយរណបដំបូងនេះបាញ់ចេញរួច ផ្កាយរណប៤ ទៀតនឹងបង្ហោះឡើងនៅ​មុនឆ្នាំ ២០២០ ជាមួយបណ្តាញអិុនធើណែតពេញលេញដែលបានគ្រោងបើកដំណើរការនៅឆ្នាំ ២០២២ ផ្តល់នូវសេវាអិុនធើណែតគ្របដណ្តប់ជុំវិញពិភពលោក។

ខណៈផ្កាយរណបភាគច្រើន ឋិតនៅលើគន្លងផែនដីក្នុងរយៈកម្ពស់ ៣៦,០០០ គីឡូម៉ែត្រ ពីផ្ទៃផែនដី ផ្កាយរណបថ្មីនេះ នឹងដាក់ឱ្យឋិតនៅក្នុងរយៈកម្ពស់ត្រឹម ១,០០០ គីឡូម៉ែត្រប៉ុណ្ណោះ។

លោក Zhang និយាយថា “គម្រោង Hongyun នឹងបើកឱ្យអ្នកប្រើប្រាស់របស់យើងរីករាយជាមួយសេវាអិុនធើណែត Broadband គ្រង់ទីកន្លែង ដោយមិនចាំបាច់ខ្វ​ល់​ពីបញ្ហាអាកាសធាតុ ពួកគេរស់នៅតំបន់សមុទ្រខ្សាច់​ នៅលើផ្ទៃទឹកសមុទ្រ ឬលើយន្តហោះនោះឡើយ៕

ប្រភពព័ត៌មានៈ angadget

មតិយោបល់