ក្រុមការពារដំណែងជើងឯក បឹងកេត ធ្វើបានយ៉ាងល្អបន្ទាប់ពីបានយកឈ្នះលើ ក្រុមវិសាខា កាលពីម្សិលមិញ ដោយលទ្ធផល ១ទល់០ ក្នុងជំនួបសប្តាហ៍ទី១៧ នាពហុកីឡដ្ឋានជាតិ នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះត្រឹម ១គ្រាប់ បានធ្វើឲ្យ បឹងកេត ឡើងមកឈរកំពូលតារាងលើក្រុម ណាហ្គាវើល វិញ ខណៈដែលខ្សែបម្រើសញ្ជាតិជប៉ុន MIZUNO HIKARU ជាវិរបុរស របស់ក្រុមការពារជើងឯកនេះ បន្ទាប់ពីរកបានគ្រាប់បាល់នៅនាទី ៨២ ដោយការតែតយ៉ាងល្អ នៅពេលដែលខ្សែប្រយុទ្ធ Maycon បញ្ជូលពីជ្រុងមក។
ដូច្នេះហើយ ក្រុម បឹងកេត នៅតែបន្តឈរកំពូលតារាង នៃក្របខណ្ឌកំពូលកម្ពុជា ដដែល ខណៈដែល វិសាខា នៅតែស្ថិតនៅលេខ៣ បន្តទៀតដូចគ្នា៕
https://www.youtube.com/watch?v=5ZjTUJuMX5A
មតិយោបល់