ព័ត៌មានកីឡា

Liverpool ចង់បាន Ivan Rakitic ពី Barcelona វិញ

បន្ទាប់ពីយល់ព្រមលក់ Philippe Coutinho ជាផ្លូវការណ៍​ទៅឲ្យក្រុម Barcelona រួចមក នៅពេលនេះ ក្រុមហង្ស​ក្រហម Liverpool ចង់បានខ្សែបម្រើ Ivan Rakitic ពីក្រុមយក្សអេស្ប៉ាញត្រឡប់មកវិញ។

បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា Liverpool កំពុងតែចាប់អារម្មណ៍ក្នុងការនាំយក Ivan Rakitic មកកាន់ Anfields វិញ។ ជាក់ស្តែងណាស់ វត្តមានរបស់ Philippe Coutinho បានធ្វើឲ្យតំណែងរបស់ Rakitic កាន់តែលែងនឹងនរ ដែលអាចធ្វើឲ្យកីឡាកររូបនេះអង្គុយកៅអីបម្រុងជាក់ជា​មិន​ខាន។ ចំពោះស្ថានភាពនេះ ទំនងជា Rakitic មិនបន្តវត្តមានជាមួយក្រុម Barcelona ទៀតឡើយ ដែល​ Rakitic អាចនឹងចាកចេញពី Nou Camp ក៍ថាបានបាន។

យ៉ាងណាវិញនោះ ក្រុមហង្សក្រហម បន្ទាប់ពីលក់ Coutinho ទៅឲ្យក្រុម Barcelona ក្នុងតម្លៃកប់ពពក ១៦០លានអឺរ៉ូនោះ ក៍ត្រូវការកីឡាករដើម្បីជំនួសតំណែងរបស់កីឡាករប្រេស៊ីលរូបនេះដែរ។ ហេតុនេះហើយ Liverpool បានចាប់អារម្មណ៍ ក្នុងការនាំយក Ivan Rakitic ពីក្រុម Barcelona ត្រឡប់​មកវិញ ដោយសង្ឃឹមថា ក្រុម Barcelona នឹងយល់ព្រមលក់ Rakitic មកឲ្យពួកគេវិញ។

ប៉ុន្តែ ការនាំយក Rakitic នេះដែរ ប្រហែលជាមិនងាយស្រួល​សម្រាប់ Liverpool ឡើយ ព្រោះថា ក្រុមកាំភ្លើងធំ​ Arsenal ក៍ចាប់អារម្មណ៍ ចង់បាន Rakitic ផងដែរ។

មតិយោបល់