ក្រុមម្ចាស់ជើងឯកឆ្នាំចាស់ បឹងកេត បានយកឈ្នះលើម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ ដោយលទ្ធផល ៣ទល់១ ក្នុងសប្តាហ៍ទី២ នៃពានរង្វាន់ក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នៅលើវាលស្មៅនៃកីឡដ្ឋាន វេស្ទើនភ្នំពេញ កាលពីម្សិលមិញ។
ឆ្លងកាត់ជ័យជម្នះនេះធ្វើឲ្យ បឹងកេត ឡើងមកឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន ដោយមាន ៦ ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួត ២ លើកឈ្នះទាំងអស់ ខណៈដែល វេស្ទើនភ្នំពេញ ២ ប្រកួតដូចគ្នា ចាញ់ទាំងអស់៕
មតិយោបល់