ព័ត៌មានកីឡា

Inter Milan តាមប្រមាញ់ Modric និង Vidal

ក្រុមចំណូលថ្មី Champion League ដែលខកខានអស់រយ:ពេល៦រដូវកាល​កន្លង​​មកនេះ Inter Milan កំពុងតែតាមប្រមាញ់ខ្សែបម្រើឆ្នើម២រូប យកទៅពង្រឹង​ក្លិបរបស់ពួកគេ នារដូវកាលនេះ។

បើតាមការចុះផ្សយរបស់ The Goal បានឲ្យដឹងថា ក្រុម Inter Milan ចាប់ផ្តើម​តាមទិញ ខ្សែបម្រើក្រូអាត Luka Modric ពីក្រុម Real Madrid និងខ្សែបម្រើ​ឈីលី Arturo Vidal ពីក្រុម Bayern Munich ។ ជាការពិតណាស់ Inter Milan ជាក្រុមខ្លាំងមួយរបស់ប្រទេសអ៊ីតាលី ក៍ប៉ុន្តែ ចាប់តាំងពីលោក Jose Mourinho ចាកចេញកាលពីឆ្នាំ ២០១១រួចមក ក្លិបមួយនេះ បានធ្លាក់ប្រជាប្រិយ​ភាពយ៉ាងខ្លាំង ដោយមិនបានលេងក្នុងពានណាមួយ របស់អឺរ៉ុបឡើយ។ ក៍ប៉ុន្តែ សម្រាប់រដូកាលថ្មីនេះ Inter Milan បានប្រែមុខមាត់ថ្មី ដោយវិលមកកាន់ Champion League វិញ ក្រោយពីខកខាន ៦រដូវកាលរួចមក ហើយ​ចាប់ផ្តើម​ទិញ​កីឡាករល្អៗ មកពងរឹងក្លិបផងដែរ។ ក្នុងនោះដែរ គោលដៅសម្រាប់ក្រុម​អ៊ីតាលីមួយនេះ គឺតាមប្រមាញ់ Luka Modric និង Arturo Vidal ឲ្យបាន នៅមុនបញ្ចប់រដូវក្តៅនេះ។

ដូច្នេះហើយ ក្រុមយក្សអ៊ីតាលី Inter Milan នឹងព្យាយាមធ្វើយ៉ាងណាទិញយក Luka Modric និង Arturo Vidal ឲ្យបាន ដើម្បីធ្វើយាងណា​ឲ្យក្លិបរបស់ពួកគេ​ធ្វើបានល្អ ក្នុងការវិលមកកាន់ Champion League វិញនោះ។

មតិយោបល់