នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ ស្អែកនេះ ក្រុមម្ចាស់ផ្ទះ Home United នឹងត្រូវទទួលស្វាគមន៍ដំណាងកម្ពុជា បឹងកេត ប្រចាំពូល F នៃពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ដែលជាជំនួបទីលើក៤ នៅវេលាម៉ោង ៦:៣០ នាទីល្ងាច (កម្ពុជា) លើទីលានកីឡដ្ឋាន Jelan Besar Stadium។
នៅក្នុងសន្និសីទសារព័ត៌មានលោក Aidil Sharin បាននិយាយថា៖ “ក្រុមរបស់ខ្ញុំធ្លាប់បានរងបរាជ័យក្រោមថ្វីជើង បឹងកេត ម្តងមហើយ កាលពីប្រកួតមុន ដូច្នេះ បឹងកេត គឺជាក្រុមដ៏ល្អ យើងគោរពពួកគេ ហើយអ្វីដែលជាបញ្ហាកាលពីប្រកួតមុន គឺយើងបាត់បង់ទំនុកចិត្ត តែពេលនេះយើងបានរៀនសូត្រពីកំហុសដែលយើងបានធ្វើកាលពីសប្ដាហ៍មុន ដូច្នេះខ្ញុំគិតថាការប្រកួតនេះពិតជាមានសារៈសំខាន់ក្នុងយកឈ្នះមកវិញ ហើយបន្តនៅក្នុងការប្រកួតពានរង្វាន់នេះ និងព្យាយាមរកអោយបាន ៣ ពិន្ទុ ពីព្រោះនេះគឺជាទឹកដីរបស់យើង ខ្ញុំជឿជាក់លើកូនក្រុមរបស់ខ្ញុំ“។ គ្រូបង្វឹកក្រុមសឹង្ហបុរីរូបនេះ បានបន្ថែមថា អ្វីដែលយើងព្រួយបារម្ភខ្លាំងគឺកីឡាករបរទេសទាំង ៤ នាក់របស់បឹងកេត តែយើងក៏មិនភ្លេចកីឡាករក្នុងស្រុកដែរ។
គួបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ ក៏មានការផ្សាយបន្តផ្ទាល់តាមរយ:ស្ថានីយទូរទស្សន៍ BTV News ដែរ៕
មតិយោបល់