អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានបណ្តេញមន្ត្រីការទូតជាន់ខ្ពស់លោក Rex Tillerson ចេញពីតំណែង ហើយបានតែងតាំងលោក Mike Pompeo ដែលជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ឲ្យឡើងស្នងតំណែងជំនួសវិញ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។
ប្រភពពីមន្ត្រីជាន់ខ្ពស់ជាន់ខ្ពស់នៅសេតវិមាន បាននិយាយថា លោក ត្រាំ ចង់ផ្លាស់ប្តូរក្រុមរដ្ឋបាលរបស់លោក ដើម្បីបើកការចរចាជាមួយកូរ៉េខាងជើង បន្ទាប់ពីការប្រកាសកាលពីសប្តាហ៍មុនថា លោកគ្រោងនឹងជួបជាមួយលោក គីម ជុងអ៊ុន នៅចុងខែឧសភាខាងមុខ។
ការសម្រេចបញ្ចប់តំណែងលោក Tillerson នេះត្រូវបានគេមើលឃើញថា បានកើតទ្បើងបន្ទាប់ពីមានការខ្វែងយោលបល់គ្នាជាញឹកញាប់ ជាមួយប្រធានាធិបតីអាមេរិក។
សូមជំរាបថា លោក ត្រាំ បានសរសេរនៅក្នុងគណនី Twitter របស់លោកកាលពីថ្ងៃអង្គារថា «សូមអរគុណដល់លោក Rex Tillerson ចំពោះការបម្រើជាតិរបស់លោក! លោកស្រី Gina Haspel នឹងក្លាយជានាយកថ្មីនៃទីភ្នាក់ងារ CIA ដែលធ្វើឲ្យលោកស្រីក្លាយជាស្ត្រីដំបូងដែលកាន់តំណែងនេះ»៕
មតិយោបល់