ព័ត៌មានកីឡា

Real Madrid ដាក់គោលដៅយក Hazard មុនបញ្ចប់ទីផ្សារថ្ងៃទី៣១

មកទល់ពេលនេះ ក្រុម Real Madrid នៅមិនទាន់ទិញកីឡាកររូបណាម្នាក់មក​ជំនួសតំណែងរបស់ Ronaldo បាននៅឡើយទេ បើទោះបីជាកន្លងមកនេះ មានពត៌មានជាច្រើនទាក់ទងនឹងការតាមប្រមាញ់កីឡាករមួយចំនួនក៍ដោយ។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា នៅមុននឹងបញ្ចប់ទីផ្សារដោះ​ដូរកីឡាកថ្ងៃទី ៣១ សីហា នេះ ក្រុម Real Madrid បានត្រៀមរួចរាល់ហើយ​ក្នុង​ការនាំយកកីឡាករប៊ែលហ្ស៊ិក Eden Hazard ពីក្រុមតោខៀវ Chelsea ។ ជាការពិតណាស់ ការចាកចេញ របស់ Ronaldo កន្លងមកនេះ Real Madrid នៅមិនទាន់រកកីឡាករណាម្នាក់ មកជំនួសតំណែងរបស់កីឡាករកំពូលរូបនេះបាន​ឡើយ។

មិនតែប៉ុណ្ណោះ ក្លិបយក្សអេស្ប៉ាញមួយនេះ ហាក់ដូចជាមិនចង់ទិញកីឡា​កររូបណាមួយឡើយ ក៍ប៉ុន្តែ Real Madrid នៅតែត្រូវការរកកីឡាករម្នាក់ទៀត ដើម្បីជំនួស Ronaldo ។ ក្នុងនោះដែរ Eden Hazard គឺជាជម្រើសដ៍ល្អបំផុត​របស់ Real Madrid ក្នុងការជំនសតំណែងនេះ ខណ: Hazard ផ្ទាល់ ក៍ចង់ចាកចេញី Chelsea ដែរ ព្រោះថាមកទល់ពេលនេះ នៅមិនទាន់មានកុងត្រា​ថ្មីណាមួយនៅឡើយទេ។

ដូច្នេះហើយ ក្រុមអធិរាជស Real Madrid នឹងនាំយក Eden Hazard ឲ្យបាន​នៅមុនបញ្ចប់នៃករបិទទីផ្សារដោះដូរកីឡាករ នារដូវក្តៅនេះ នៅថ្ងៃទី៣១ ខែសីហា ដ៍ខ្លីនេះ។

មតិយោបល់