ព័ត៌មានកីឡា

PSG បដិសេធ រឿងចង់បាន James មករួមក្រុម

ក្លឹបបាល់ទាត់ Paris Saint-Germain បានចេញលិខិតបដិសេធចំពោះដំណឹងចង់បាន James Rodriguez ពីក្រុម Real Madrid ហើយ ដោយពួកគេបញ្ជាក់មិនដែលទៅនិយាយចរចាម្ដងណាទេ។

លោក Nasser Al-Khelaifi ប្រធានក្លឹប PSG បានចេញមុខមកនិយាយផងដែរថាក្លឹបរបស់ខ្លួន មិនចង់បានខ្សែបម្រើជាតិកូឡុំប៊ីខាងលើនេះទេ ព្រោះអ្វីគ្រប់យ៉ាងដែលក្លឹបរបស់លោកមានគឺគ្រប់គ្រាន់ហើយនៅតំបន់បម្រើ។ “វាមិនពិតទេ ដែលមានគេចុះថាខ្ញុំបាននិយាយជាមួយ James រួចហើយ។ យើងមិនដែលទាក់ទងទៅសាមីខ្លួនគេសោះ សូម្បីតែក្រុម Real Madrid ក៏មិនដែលដែរ”។ សម្ដីប្រធានក្លឹប PSG ។

Nasser-Al-Khelaifi-PSG

James មានកុងត្រាជាមួយក្លឹប Real Madrid រហូតដល់ឆ្នាំ២០២០ឯណោះ ទើបអស់កុងត្រា ប៉ុន្តែក្រោមការដឹកនាំរបស់លោក Zidane បានធ្វើឱ្យកីឡាករវ័យ២៤ឆ្នាំរូបនេះមិនសូវជាបានចូលលេងជម្រើស១១នាក់ដំបូងនោះទេ ទើបមានព័ត៌មានជាច្រើនចុះផ្សាយថាគេចង់ចាកចេញ៕

james-rodriguez-800x500_c

មតិយោបល់