ព័ត៌មានកីឡា

ដល់ពេលលេងពានចឹង ទើបដឹងថា Arsenal ខ្លាំងមែន (វីដេអូ)

ក្រុមកាំភ្លើងធំ Arsenal ពិតជាធ្វើបានយ៉ាងល្អ ក្នុងការដណ្តើមយកបានពានមុនបើករដូវកាលថ្មី Community Shield ក្រោយពីយកឈ្នះក្រុមតោខៀវ Chelsea ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-១ ។

Arsenal ពិតជាបង្ហាញនូវទម្រង់លេងយ៉ាងល្អ ដែលធ្វើឲ្យអ្នកគាំទ្រ ក្រុមមួយនេះ​ នៅទូទាំងពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាក់ស្តែងណាស់ ក្នុងការប្រកួតដណ្តើមពាន Community Shield ជាមួយក្រុមតោខៀវ Chelsea ក្រុម Arsenal ធ្វើបានយ៉ាងល្អ ដោយបង្កើតឱកាសយ៉ាងច្រើន ក្នុងការប្រកួតនេះ។ យ៉ាងណាវិញ នៅតង់ទី១ ក្រុមទាំង២ ហាក់បានត្រឹមវាយលុកគ្នាទៅវិញទៅមកប៉ុណ្ណោះ ដោយមិនអាចធ្វើអ្វីគ្នាបែកឡើយ។ ក៍ប៉ុន្តែឈានចូលដល់ដើមតង់ទី២ នាទីទី ៤៦ ក្រុម Chelsea រកបាន១គ្រាប់នាំមុខមុន ដោយការស៊ុតរបស់កីឡាករ Victor Moses ដែលធ្វើឲ្យក្រុម Arsenal ត្រូវតែបង្កើនការវាយលុក កាន់តែខ្លាំងឡើងទ្វេរដង។

វាហាក់ដូចជាសំណាងមួយសម្រាប់ក្រុម Arsenal ពោលនៅនាទីទី ៨០ កីឡាករ Pedro Rodriguez បានបង្កកំហុស​ ដែលនាំឲ្យ លោកអាជ្ញាកណ្តាលផ្តល់កាតក្រហម បណកតេញចេញភ្លាមៗតែម្តង ខណៈក្នុងនាទីទី ៨២ ក្រុមកាំភ្លើងធំ​ Arsenal បានតាមស្មើមកវិញ ដោយការតែតបាល់បញ្ចូលទីយ៉ាងស្អាត របស់ខ្សែការពារ Kolasinac ។ ក្រុមតោខៀវ Chelsea បានព្យាយាមការពារយ៉ាងត្រដាបត្រដួស រហូតដល់ចប់ ៩០ នាទីពេញ ក្នុងចំនួនកីឡាករ ១០ទល់១១ នាក់។

យ៉ាងណាក៍ដោយ ក្រុមកាំភ្លើងធំ Arsenal បានក្លាយជាជើងឯក Community Shield ក្រោយពីយកឈ្នះក្រុម Chelsea ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-១ ។

https://www.youtube.com/watch?v=DSBFqP876ZY

មតិយោបល់