ព័ត៌មានកីឡា

Falcao រកបាន Hat-trick ឲ្យក្រុម Monaco ក្នុងជំនួបជាមួយក្រុម Dijon យប់មិញនេះ(វីដេអូ)

ខ្សែប្រយុទ្ធកូឡុំប៊ី Radamel Falcao ធ្វើបានយ៉ាងល្អ ដោយរកបានគ្រាប់បាល់ ៣គ្រាប់ឲ្យក្រុម AS Monaco ក្នុងការយកឈ្នះលើក្រុម Dijon ៤-១ យប់មិញនេះ។

ក្រុមការពារតំណែងជើងឯក AS Monaco ពិតជាធ្វើបានល្អណាស់ ដោយយកឈ្នះការប្រកួតក្រៅដីយ៉ាងអស្ចារ្យបែបនេះ។ ជាក់ស្តែងណាស់ អតីតខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid, Chelsea និង Man Utd កីឡាករ Radamel Falcao បានរកគ្រាប់បាល់បានចំនួន៣គ្រាប់ ក្នុងការប្រកួតនេះ។ ៣គ្រាប់របស់ខ្សែប្រយុទ្ធឆ្នើម Falcao រកបាននៅដើមតង់ទី១ នាទីទី៣ ចំណែកគ្រាប់បាល់ទី២ រកបាននៅនាទីទី ៣៧ និងគ្រាប់បាល់ទី៣ រកបាននៅនាទីទី ៥១ ខណះ១គ្រាប់ទៀតរបស់ក្រុម Monaco រកបានដោយកីឡាករ Jemerson នៅនាទីទី២៥។ រីឯក្រុមម្ចាស់ផ្ទះ Dijon វិញ រកបានត្រឹម១គ្រាប់ប៉ុណ្ណោះ តាមរយៈការស៊ុតបញ្ចូលទីរបស់កីឡាករ Wesley Said ក្នុងនាទីទី ៤៣ ។

ដូច្នេះហើយ Radamel Falcao កំពុងតែក្លាយជាកីឡាករមួយរូប របស់ League1 ដែលរកគ្រាប់បាល់ Hat-trick ដំបូងគេបំផុត។

តោះមកទស្សនា វីដេអូហាយឡាយ នៃការស៊ុតបញ្ចូលទីរវាងក្រុម Dijon និង Monaco ខាងក្រោមនេះ៖

មតិយោបល់