ការបែកញើសច្រើន ដោយសារតែការធ្វើលំហាត់ប្រាណ ឬការបញ្ចេញសកម្មភាពខ្លាំងពេក អាចបណ្តោលឲ្យអ្នក បាត់បង់សារធាតុអេឡិចត្រូលីត្រ ពីក្នុងខ្លួន។ អេឡិចត្រូលីត្រ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងមុខងារសាច់ដុំ សរសៃប្រសាទ រក្សាកម្រិត PH នៃឈាម និងរក្សាសម្ពាធឈាមឲ្យមានស្ថិតរភាព។ នៅពេលដែលកង្វះសារធាតុអេឡិចត្រូលីត្រ រាងកាយអាចបង្ហាញរោគសញ្ញាមួយចំនួនដូចជា ចង្វាក់បេះដូងដើរលឿន ម្រាមដៃ និងស្បែកមានភាពស្លេស ដូចអត់ឈាម។
ទោះជាយ៉ាងណាក៏ដោយ សារធាតុអេឡិចត្រូលីត្រ នៅក្នុងរាងកាយអាចរក្សាបាន ប្រសិនបើអ្នកព្យាយាមទទួលទានភេសជ្ជៈធម្មជាតិមួយចំនួន។
១.ត្រសក់
ត្រសក់សម្បូរទៅដោយប៉ូតាស្យូម ម៉ង់ហ្គាណែស និងម៉ាញ៉េស្យូម។ វាជាភេសជ្ជៈអេឡិចត្រូលីត្រដ៏ល្អឥតខ្ចោះមួយ ដែលធ្វើឲ្យប្រសើរឡើងនូវការចង់ចាំ និងការពារកោសិកាសរសៃប្រសាទ។ វាក៏អាចប្រឆាំងនឹងការរលាក កាត់បន្ថយហានិភ័យនៃជំងឺមហារីក គ្រប់គ្រងភាពតានតឹង និងជួយទ្រទ្រងដល់សុខភាពរំលាយអាហារ។
២.ទឹកក្រូចស្រស់
ទឹកក្រូច សម្បូរទៅដោយវីតាមីន C គឺជាប្រភពដ៏ល្អនៃសារធាតុអេឡិចត្រូលីត្រ។ ក្រូចពោធិ៍សាត់ និងក្រូចថ្លុង ក៏មានផ្ទុកសារធាតុប៉ូតាស្យូម និងកាល់ស្យូម ដែលអាចជួយបំពេញជាតិទឹកបានយ៉ាងល្អ ប្រសិនបើអ្នកទទួលទានជាប្រចាំ។
៣.ទឹកដូង
ទឹកដូង ត្រូវបានគេចាត់ទុកជាភេសជ្ជៈធម្មជាតិ ដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាមានផ្ទុកសារធាតុប៉ូតាស្យូមដ៏សម្បូរបែប ហើយអាចជួយបំពេញអេឡិចត្រូលីត្រ ក្នុងរាងកាយបានយ៉ាងល្អ។ ដូច្នេះ ដើម្បីការពាររាងកាយកុំឲ្យបាត់បង់សារធាតុអេឡិចត្រូលីត្រ អ្នកគួរតែការទទួលទានទឹកដូង ជាប្រចាំ។
៤.ឪឡឹក
ឪឡឹកមានផ្ទុកសារធាតុអេឡិចត្រូលីត្រ ដែលមានសារៈសំខាន់បំផុត សម្រាប់មុខងារនៃសរសៃប្រសាទ និងបេះដូង។ ការទទួលទានទឹកផ្លែឈើ មួយប្រភេទនេះ នឹងធ្វើឲ្យរាងកាយទទួលបានវីតាមីន និងអេឡិចត្រូលីត្របានគ្រប់គ្រាន់៕
ដកស្រង់ពី៖ boldsky
មតិយោបល់