ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀង មិនទុកមុខដល់ក្រុមប្រើកីឡាករក្នុងស្រុកឡើយ

កាលពីម្សិលមិញ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ អគ្គិសនីកម្ពុជា​ ដែលជាក្រុមមិនប្រើកីឡាករបរទេស ដោយលទ្ធផល ៥ទល់១ ក្នុងជំនួបសប្តាហ៍ទី៣ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នាកីដ្ឋានខេត្តស្វាយរៀង។

៥ គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ ៥ រូបរួមមាន៖ Dai suki នៅនាទី ១៤ ការទាត់បាល់ពិន័យ ១១ មែត្រដោយ Booysen នៅទី៤០ ខ្សែបម្រើ ហួយ ផល្លីន សម្រេចបាននៅនាទី ៨៨ ស្របពេលដែលមួយនាទីបន្ទាប់ សុក សំណាង រកបានមួយគ្រាប់បន្ថែម នឹងជិតចប់នៅនាទី ៩០ កីឡាករ Shonari រកបានមួយគ្រាប់ទៀត ចំណែកមួយគ្រាប់របស់ អគ្គិសនីកម្ពុជា រកបានដោយកីឡាករវ័យក្មេងទើបជាប់ជម្រើសជាតិ ម៉ាត់ នូរុណ នៅនាទី ៥៥ ។

ឆ្លងកាត់ ៣ សប្តាហ៍មកនេះ អគ្គិសនីកម្ពុជា ដែលប្រើប្រាស់តែកីឡាករខ្មែរសុទ្ធ ហាក់មិនល្អឡើយ ដោយទទួលបរាជ័យទាំងអស់ នឹងរបូតគ្រាប់បាល់​ ដល់ទៅ ១៤ គ្រាប់៕

មតិយោបល់