លោក Otto Martin Pfister ដែលជាគ្រូបង្គោលក្រុមជម្រើសជាអាហ្វហ្គានីស្ថាន បានលើកឡើងក្នុងសន្និសីទថា បើតាមការមើលវីដេអូប៉ុន្មានប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា ឃើញថាពិតជាមានការរីកចម្រើនមែនជាពិសេសទម្រង់ថ្មី និងសមត្ថភាពកីឡាករ ហើយពួកគេយល់ដឹងពីការលេងបានច្រើន ប៉ុន្តែការរីកចម្រើននេះនៅមានកម្រិតនៅឡើយទេ។
គ្រូបង្វឹកវ័យ ៧៩ ឆ្នាំរូបនេះបានលើកឡើងថា «មនុស្សមួយចំនួនហេតុអ្វីចេះតែគិតរឿងលទ្ធផល រួចស្ដីបន្ទោសទៅលើគ្រូបង្វឹកក៏ដូចជាក្រុមទៅវិញ បាល់ទាត់គឺជាការប្រកួតប្រជែង ដូចនេះមានចាញ់មានឈ្នះ ពេលឈ្នះសប្បាយហើយបន្តរធ្វើវាឲ្យល្អតទៅមុខទៀត តែពេលចាញ់គួរណាស់ទទួលស្គាល់ហើយត្រូវកែច្នៃពីចំណុចខ្វះខាតទាំងនោះឲ្យល្អប្រសើរ»។ ហើយលោកបន្តថា ខ្ញុំគិតថាកម្រិតរបស់ក្រុមកម្ពុជា ជាមួយ អាហ្វហ្គានីស្ថាន គឺប្រហាក់ប្រហែលគ្នា បើទោះបីជាកីឡាកររបស់យើងមានកីឡាករភាគច្រើនលេងនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែវាមិនមែនជារឿងដ៏អស្ចារ្យឡើយ អ្វីដែលសំខាន់បំផុតគឺអ្នកគាំទ្រ ខ្ញុំចង់អោយអ្នកគាំទ្ររីករាយក្នុងការប្រកួត។
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវទទួលស្វាគមន៍ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងជំនួបជម្រុះជុំចុងក្រោយនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 UAE ក្នុងពូល C៕


មតិយោបល់