ព័ត៌មានកីឡា

Griezmann ទទួលបានអាវលេខ ៧នៅ Man Utd

បន្ទាប់ពី James Rodriguez ត្រូវបានបិសាចក្រហមបើកភ្លើងខៀវឲ្យទទួលនូវអាវ លេខ ១០រួចមក នៅពេលនេះ Antonie Griezmann កំពុងត្រូវបានក្រុម Manchester United បើកភ្លើងខៀវឲ្យទទួលបានអាវលេខ ៧ផងដែរ។

Antonie Griezmann ក្រោយពីសម្រេចផ្លាស់មក Manchester United ក្នុងតម្លៃដ៏មហិមាកន្លងមក នាពេលនេះក្រុមបិសាចក្រហម បានសម្រេចចិត្តឲ្យ Griezmann ពាក់អាវលេខ៧។

ការផ្តល់អាវលេខ ៧ដល់ Griezmann នេះត្រូវបានលោក Jose Mourinho និយាយថា វាសាកសមណាស់សម្រាប់ Griezmann ក្នុងការទទួលបានអាវលេខ៧នេះ។

សមត្ថភាព របស់កីឡាករបារាំងរូបនេះ មិនចាញ់ Ronaldo និង Backham ដែលធ្លាប់ពាក់អាវលេខ៧ នៅ Manchester Unitedប៉ុន្មានឡើយ។ ដូច្នេះហើយ លោក Jose Mourinho បានគិតថា Griezmann អាចនឹងនាំជោគជ័យដល់បិសាចក្រហមបាន។

ចាំមើល Antonie Griezmann នឹងអាចជួយបិសាចក្រហម Manchester United ដូច Devid Beckham និង Cristiano Ronaldo ដែលសុទ្ធសឹងនាំជោគជ័យដល់ក្រុមខណ:ពេលពួកគេទាំង២សុទ្ធសឹងពាក់អាវលេខ ៧៕

មតិយោបល់