យោងតាមប្រភពព័ត៌មានពី 9to5google បានឱ្យដឹងថា ស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung ដែលទើបប្រកាសចេញថ្មីៗនេះ ពោលគឺ Galaxy S9 និង S9+ មួយចំនួន ត្រូវអ្នកប្រើប្រាស់រាយការណ៍មកថា កំពុងជួបបញ្ហាគាំងអេក្រង់លើបរិវេណមួយចំនួន។
ដោយស្រង់ប្រភពពីគេហទំព័រ Android Police ប្រភពដដែលបានឱ្យដឹងបន្ថែមថា បញ្ហាគឺកើតឡើងទៅលើ Galaxy S9 ជាពិសេស S9+ ដោយអ្នកប្រើប្រាស់ថា លើផ្ទៃអេក្រង់ភាគច្រើនលែងស្គាល់ការប៉ះបញ្ជាដោយម្រាមដៃរបស់ពួកគេ ហើយត្រង់ផ្នែកខ្លះពេលប៉ះបញ្ជាទៅវាដើរ តែលុះយកម្រាមដៃអូសចុះឡើង វាមិនដើរទៅតាមដៃ។
អ្នកប្រើប្រាស់មួយចំនួននិយាយថា ការបើកមុខងារ Touch Sensibility ឬក៏ធ្វើ Factory Reset គឺអាចជួយកែបញ្ហានេះបាន ប៉ុន្តែ មិនទាំងអស់នោះទេ។
គួរបញ្ជាក់ថា របាយការណ៍អ្នកប្រើប្រាស់គឺត្រូវបាន Android Police ស្រង់ចេញពីគេហទំព័រ Reddit និងទំព័រ Forum របស់ក្រុមហ៊ុន Samsung។ ដូច្នេះ នេះសរឱ្យឃើញថា វាកំពុងកើតឡើង និងរីករាលដាលយ៉ាងពិតប្រាកដមែន៕
មតិយោបល់