ព័ត៌មានកីឡា

Liverpool ចាប់អារម្មណ៍ចង់បាន អ្នកចាំទីវ័យចំណាស់អ៊ីតាលី

ថ្វីត្បិតតែអ្នកចាំទីវ័យចំណាស់ លំដាប់ពិភពលោក Gianluigi Buffon ចង់ចូល​និវត្តន៍ពីពិភពបាល់ទាត់មែន តែក្រោយពីទទួលបានដំណឹងថា អ្នកចាំទីអ៊ីតាលីរូប​នេះ ត្រៀមមកកាន់ជម្រើសជាតិអ៊ីតាលីវិញនោះ ក្រុមហង្សក្រហម Liverpool បានចាប់អារម្មណ៍ ចង់បាន Buffon មកកាន់ Anfield ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool ចង់នាំយក Gianluigi Buffon នៅរដូវកាលក្រោយនេះ។ បើទោះបីជា Buffon ចាស់បន្តិចមែន តែ Buffon នៅតែធ្វើបានយ៉ាងល្អ ជាពិសេស នៅជម្រើសជាតិអ៊ីតាលី មិនទាន់មានអ្នកចាំទីរូប​ណាអាចជំនួសតំណែងបានឡើយ សូម្បីអ្នកចាំទីវ័យក្មេង Gianluigi Donnarumman របស់ក្រុម​ AC Milan នៅមិនទាន់មានសមត្ថភាពគ្រប់​គ្រាន់​ឡើយ។ ម្យ៉ាងវិញទៀត Buffon ត្រូវបានទម្លាយឲ្យដឹងថា រូបគេនឹងបន្តអាជីព ៣-៤ឆ្នាំទៀត ដែលនេះគឺជាឱកាសមួយ សម្រាប់ Liverpool ដើម្បីនាំយកពី​ក្រុម​សេះបង្កង់ Juventus នៅរដូវកាលក្រោយនេះ។

ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool បានត្រៀមរួចរាល់ហើយ ក្នុងការនាំយក Gianluigi Buffon មកកាន់ Anfield នៅរដូវកាលក្រោយនេះ ជាក់ជាមិនខាន។

មតិយោបល់