Post News Media ព័ត៌មានកីឡា Sampaoli ៖ អា...

Sampaoli ៖ អាហ្សង់ទីនស្ថិតក្នុងកណ្តាប់ដៃ Lionel Messi

គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Jorge Sampaoli បាននិយាយថា Lionel Messi នឹងដឹកដៃក្រុមជម្រើសជាតិអាហ្សង់ទីនឲ្យឈ្នះពាន World Cup នៅរុស្ស៊ីឆ្នាំនេះ ជាក់ជាមិនខាន។

បើតាមការចុះផ្សាយរបស់ BBC Sports បានឲ្យដឹងថា លោក Jorge Sampaoli គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី មានជំនឿចិត្តយ៉ាងខ្លាំងទៅលើកូន​ក្រុមរបស់លោក គឺកីឡាករ Lionel Messi ។ ជាក់ស្តែងណាស់ លោក Sampaoli បាននិយាយថា អាហ្សង់ទីនឆ្នាំនេះ នឹងមិនអាចរបូតពាន ដូចកាល World Cup នៅប្រេស៊ីលឡើយ​ ពួកយើងមានសង្ឃឹមក្នុងការឈ្នះពានមួយនេះ ខណ: Lionel Messi នឹងក្លាយជាអ្នកនាំសំណាងឲ្យជម្រើសជាតិជាក់ជាមិន​ខាន។

បន្ថែមលើនេះដែរ លោក Sampaoli បាននិយាយថា អាឡឺម៉ង់, ប្រេស៊ីល និងអេស្ប៉ាញ ពិតជាក្រុមដែលមិនអាចមើលរំលងបានឡើយ ក៍ប៉ុន្តែលោកនៅតែ​គិតថា អាហ្សង់ទីនរបស់លោក នឹងអាចធ្វើបាន ហើយអាហ្សង់ទីននឹងនាំពាន World Cup ត្រឡប់ទៅមាតុភូមិវិញ។ មិនតែប៉ុណ្ណោះ Lionel Messi ច្បាស់ជាឈ្នះបាល់មាសក្នុងព្រឹត្តិការណ៍ ព្រមទាំងឈ្នះ Balon D’Or ផងដែរ។